អនុ​ប្រធានាធិបតី​យេ​ម៉ែន រួចផុតជីវិត​ពី​ការវាយប្រហារ​ពី​បណ្តាញ​ក្រុម​ISIS

ក្រុម​ជ្រុលនិយម​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី​និង​អី​រ៉ា​ក់ បាន​អះអាង​ខ្លួន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុងប្រទេស​យេ​ម៉ែន។ គ្រាប់បែក​ត្រូវបាន​បង្កៃ​ក្នុង​សណ្ឋាគារ​មួយ​នៅឯ​ទីក្រុង​កំពង់ផែ​Aden ភាគខាងត្បូង​ប្រទេស​យេ​ម៉ែន ដែលជា​ការិយាល័យ​រដ្ឋា​ភិ​បាល​យេ​ម៉េ​ន​និង​ជា​ស្នាក់ការ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សោ​អូឌីត។

ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៏​ដែល​បាន​បង្ហោះ​នៅលើ​អ៊ិន​ធ័​រ​នែ​តរបស់​ក្រុម​ជ្រុលនិយម​ដែលមាន​ទំនាក់ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម បានប្រកាស​ទទួលស្គាល់​ខ្លួន​ជា​អ្នក​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​មូលដ្ឋានទ័ព​សម្ព័ន្ធមិត្ត​ក្នុង​ក្រុង​Aden។

នេះ គឺជា​ការ​បំផ្ទុះ​លើកដំបូង​ហើយ ក្រោយពី​កងទ័ព​រដ្ឋាភិបាល​បាន​ដណ្ដើម​ទីក្រុង​Adenពី​ពួក​ឧទ្ទាម​ហ៊ូ​ធី​កាលពី​ខែមិថុនា។ ការ​បំផ្ទុះ​នេះ​បានសម្លាប់​ទាហាន​ចំនួន​យ៉ាងតិច១៥នាក់ ក្នុងនោះ​មាន​ទាហាន​អារ៉ាប់​រួម៤នាក់។ តាម​ការអះអាង​ក្នុង​សេចក្តីថ្លែងការណ៍ គោលដៅ​សំខាន់ សំដៅលើ​ក្រុមមន្ត្រី​យេ​ម៉ែន និង​កង​ទាហាន​សម្ព័ន្ធមិត្ត។

ជា​រឿង​ដ៏​សំណាង​នោះ​គឺ អនុ​ប្រធានាធិបតី និង​ជា​នាយករដ្ឋមន្ត្រី​យេ​ម៉ែន លោក Khaled Bahah និង​សមាជិក​គណៈរដ្ឋមន្ត្រី​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព។ ជុំវិញ​បញ្ហា​នេះ លោក Bahah បាន​អះអាងថា​ការបាញ់ប្រហារ​នេះ គឺជា​ការផ្តល់​មេរៀន​មួយ​សម្រាប់​យេ​ម៉ែន​ឲ្យ​ចេះ​រួបរួមគ្នា​ដើម្បី​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម។

ដោយឡែក ប្រទេស​អារ៉ាប់​រួម បាន​ចោទ​ប្រកាន់ពួក​ឧទ្ទាម​ហ៊ូ​ធី​និង​បក្សពួក​នៅ​ពីក្រោយ​ហេតុ​ការ​ណ៏​ផ្ទុះ​នេះ ដែល​បណ្ដាលឱ្យ​ទាហាន​ខ្លួន​ស្លាប់៤នាក់។ អារ៉ាប់​រួម​និង​បណ្ដា​ប្រទេស​អារ៉ាប់​មួយចំនួន​មាន អារ៉ាប៊ីសាអ៊ូឌីត គុយ​វ៉ែត បានធ្វើការ​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​និង​ពួក​ឧទ្ទាម​ហ៊ូ​ធី ដែល​បាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​យេ​ម៉ែន។

ជម្លោះ​នៅ​យេ​ម៉ែន​បាន​ធ្លាក់ចូល​កាន់តែ​ជ្រៅ ខណៈ​មាន​មនុស្ស​ប្រមាណ​ជាង៤០០០នាក់​បានសម្លាប់​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី​និង​ទាហាន​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សោ​អ៊ូ​ឌី​ត។ ជាមួយគ្នានេះ វិបត្តិ​មនុស្សធម៌​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ស្របពេល​ប្រជាជន​យេ​ម៉ែន​នៅតែ​ក្ដៅក្រហាយ និង​ជំនួយ​មិនបាន​ដល់ដៃ​នៅឡើយ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?