ទូរទស្សន៍​អាល្លឺម៉ង់​ARDរុំ​ស្បៃ​មុខ​អ៊ីស្លាម​អោយ​លោកស្រី​មែរ​គែល

ក្នុងការ​ចុះផ្សាយ​ព័ត៌មាន​ស្តីពី​ជនភៀសខ្លួន​ដែល​រដ្ឋាភិបាល​ប៊ែ​រ​ឡាំង​ទទួលយក​ក្នុងស្រុក ទូរទស្សន៍​អាល្លឺម៉ង់​ARDបាន​កាត់ត​រូបភាព​ប្រមុខ​ដឹកនាំ​អាន់​ហ្កឺ​ឡា មែរ​គែល ដោយ​យក​រូបភាព​ស្បៃ​បិទមុខ​សាសនា​អ៊ីស្លាម មក​ដាក់​បិទ​លើ​ផ្ទៃមុខ​របស់លោក​ស្រី។ ទស្សនិកជន​អាល្លឺម៉ង់​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​បាន​ចោទ​ទូរទស្សន៍​ថា រើសអើង​អ្នក​កាន់សាសនា​អ៊ីស្លាម។

ក្នុង​ការផ្សាយ​ព័ត៌មាន ពិធីករ​ទូរទស្សន៍​បានលើកឡើងត្រួសៗ ពី​ការ​បញ្ហា​ជនភៀសខ្លួន​ដែល​អាច​គំរាមកំហែង​សង្គម​អាល្លឺម៉ង់។ នៅ​ពីក្រោយ​ពិធីករ គេ​ឃើញ​រូបភាព​កាត់ត​របស់​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ អាន់​ហ្កឺ​ឡា មែរ​គែល រុំ​ស្បៃ​មុខ​ដូច​ស្ត្រី​អ៊ីស្លាម។ ខណៈ​ទូរទស្សនិកជន​នាំគ្នា​ចោទប្រកាន់​ទូរទស្សន៍ARD ថា​ស្អប់ខ្ពើម​សាសនា​អ៊ីស្លាម  ទូរទស្សន៍​ARDបាន​សរសេរ​តប​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា រូបភាព​កាត់ត​នេះ ត្រូវបាន​គេ​យល់​ច្រ​លំ​ក្នុង​ផ្លូវ​ផ្សេង។

ទូរទស្សន៍​ARD ប្រាប់ថា គ្មាន​បំណង​អាក្រក់​អ្វី​លាក់បាំង​ពីក្រោយ​រូបភាព​កាត់ត​របស់​លោកស្រី​មែរ​គែល​ទេ។ តាមពិត ទូរទស្សន៍​គ្រាន់តែ​ចង់បង្ហាញ​ពីបទ​យកការណ៍​ស្តីពី​តម្លៃសង្គម ពី​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ សិទ្ធិសេរីភាព​នៃ​សារព័ត៌មាន​ប៉ុណ្ណោះ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?