តុលាការ​នឹង​ពិនិត្យ​​មើល​​ប្រភព​ដើម​នៃ​សន្ធិសញ្ញា​​ក្លែងបន្លំ​​​​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​​​​រាជធានី​ភ្នំ​ពេញ ​​បាន​សម្រេច​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ប្រភព​ដើម​នៃ​​សន្ធិ​សញ្ញា​​ក្លែង​​បន្លំ​មួយ​ដែល​​បាន​ឈាន​​​ដល់​ការ​ចាប់​ខ្លួន​​​លោក ហុង សុខហួរ ​​​សមាជិក​ព្រឹទ្ធសភា​មកពី​​គណបក្ស​ប្រឆាំង​កាលពី​ខែ​សីហា បន្ទាប់ពី​មេធាវី​​​​របស់​សមា​​​ជិក​​​​ព្រឹទ្ធសភា​រូប​នេះ​​បាន​​ប្រាប់​​​​​​តុលាការ​ថា ​​កូនក្ដី​របស់​លោក​មិន​បាន​ក្លែង​បន្លំ​វា​ទេ។

លោក ហុង សុខហួរ ត្រូវ​បាន​ចាប់​ខ្លួន​កាល ពី​ថ្ងៃទី១៥ ខែ​សីហា ​ពោល​​គឺ​​ពីរ​ថ្ងៃ​​បន្ទាប់ពី​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក​​​​​ក្រោយពេល​ឃើញ​វីដេអូ​ឃ្លីប​​​​​បង្ហោះ​តាម​​​ហ្វេស​ប៊ុក​ដែល​​ក្នុង​នោះ​​លោក​បាន​​ធ្វើ​បទ​បង្ហាញ​អំពី​សន្ធិសញ្ញា​​ក្លែង​​បន្លំ​​មួយ​រវាង​​កម្ពុជា​ និង​វៀតណាម ដែល​លាត​ត្រដាង​ពី​កិច្ច​ព្រមព្រៀង​​​ឆ្នាំ​១៩៧៩​ ដើម្បី​រម្លាយ​​ព្រំដែន​​របស់​ប្រទេស​​ទាំង​ពីរ​។

លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ ត្រូវ​​​សមត្ថកិច្ច​​​ចាប់​​​ក្រៀក​​​​​​ឡើង​​​ជណ្តើរ​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទទួល​​​ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​ពីបទ​​​ក្លែង​​​បន្លំ និង​​​ញុះញង់​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ ត្រូវ​​​សមត្ថកិច្ច​​​ចាប់​​​ក្រៀក​​​​​​ឡើង​​​ជណ្តើរ​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទទួល​​​ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​ពីបទ​​​ក្លែង​​​បន្លំ និង​​​ញុះញង់​​​។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

នៅ​ថ្ងៃ​ដំបូង​នៃ​សវនាការ​​​ជំនុំជម្រះ​​​ទោស​ របស់​ខ្លួន​​​ពីបទ​​ក្លែង​បន្លំ​ និង​ញុះញង់​កាលពី​ថ្ងៃ​សុក្រ លោក ហុង សុខហួរ បាន​ប្រាប់​តុលាការ ​ថា លោក​មិន​បាន​កែ​សន្ធិសញ្ញា​នោះ​ទេ គឺ​លោក ​រក​វា​ឃើញ​​​បន្ទាប់​ពី​​ស្រាវ​ជ្រាវ​​​តាម​ហ្គូហ្គល​ដើម្បី​ស្វែង​រក​សន្ធិសញ្ញា​ “ឆ្នាំ​១៩៧៩” ហើយ​លោក​មិន​ដែល​មាន​​បំណង​​បង្ក​ចលាចល​ឡើយ។

អំឡុង​សវនាការ​​ថ្ងៃ​ទី​២​​កាលពី​ម្សិលមិញ លោក ជូង ជូងី ​មេធាវី​របស់​លោក ហុង សុខហួរ បាន​​​​បង្ហាញ​លោក​ ហុង សុខហួរ ​​​នូវ​​ឯក​សារ​ព្រីន​ចេញ​ពី​​សន្ធិសញ្ញា​​មួយ​ដែល​ដូច​គ្នា​បេះបិទ​​នឹង​សន្ធិសញ្ញា​​ដែល​​សមាជិក​ព្រឹទ្ធ​​​សភា​រូប​នេះ​បាន​បង្ហាញ​​ក្នុង​វីដេ​អូឃ្លីប​។

លោក ជូង ជូងី បាន​មាន​​ប្រសាសន៍​ថា       “​សូម​មើល​​ តើ​នេះ​ជា​ឯកសារ​​ពិត​​​ដែល​លោក ​បាន​បង្ហោះ​តាម​ហ្វេស​ប៊ុក​មែនទេ”។ ​លោក​បាន​​បក​ស្រាយ​ថា លោក​បាន​ស្រាវជ្រាវ​​សន្ធិ សញ្ញា​ការ​ពារ​នេះ​តាម​ហ្គូហ្គល​ដោយ​ខ្លួន​ឯង​។ ​​​”ខ្ញុំ​​បាន​រក​ឃើញ​ឯកសារ​នេះ​​ផ្អែក​តាម​​​អ្វី​ដែល​​​ ​កូនក្ដី​របស់​ខ្ញុំ​បាន​លើក​ឡើង​”។

បន្ទាប់ពី​លោក ជូង ជូងី ​ឆ្លើយ​តប​ថា ​ឯក​​​សារ​​​ព្រីន​​​នេះ​បង្ហាញ​ថា កូនក្ដី​របស់​លោក​មិន​បាន​ក្លែង​សន្ធិសញ្ញា​ក្លែង​បន្លំ​​​​​នោះ ព្រះ​រាជ​អាជ្ញា​រង​ សៀង សុខ បាន​ស្នើ​ឲ្យ​តុលាការ​កុំ​អើ​​​ពើ​នឹង​ឯកសារ​នោះ ហើយ​ចាំ​ពិនិត្យ​មើល​វា​នៅ​ពេល​ក្រោយ​។

លោក ហុង សុខហួរ បាន​មាន​ប្រសាសន៍​​ថា “​សូម​ចៅក្រម​សម្រេច​​​​ស៊ើបអង្កេត​​លើ​ឯកសារ​នេះ​ឡើង​វិញ។តុលាការ​គ្មាន​ជំនាញ​​​​ស្រាវជ្រាវ​ឯកសារ​នេះ​ទេ ដូច្នេះ​សូម​ចៅ​​​ក្រម​​បង្គាប់​ឲ្យ​ក្រុម​អ្នក​ជំនាញ​សិក្សា​បន្ថែម​​ទៀត​អំពី​ឯកសារ​នេះ​”។

លោក ជូង ជូងី ​​​បាន​​​ឆ្លើយ​​​តប​​​ថា មិន​​​ចាំ​​​បាច់​​​ត្រូវ​​​​ការ​អ្នក​​​ជំនាញ​​​បែបនេះ​​​ទេ​​​ ហើយ​​​ថា លោក​​​រីករាយ​​​ក្នុងការ​ជួយ​​​ណែនាំ​​​ចៅ​​​ក្រម​​​​​​ស្វែង​​​រក​​​ “សន្ធិសញ្ញា​​ឆ្នាំ​​​១៩៧៩”  នេះ​​​តាម​​​​ ហ្គូហ្គល​ និង​ស្វែង​​​រក​​​ឯកសារ​​​តាម​​​អីុនធឺណិត ​​​ ដើម្បី​​​ឲ្យ​​​សាល​​​សវនាការ​​​ទាំង​​​មូល​​​បាន​​​ឃើញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចៅក្រម​​​មាន​​​សិទ្ធិ​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​ និង​​​ភ័ស្តុ​​​តាង​​​ដោះ​​​បន្ទុក​​​ ហេតុ​​​ដូច្នេះ​​​សូម​​​ចៅ​​​ក្រម​​​បន្ត​​​សវនាការ​​​នេះ​​​ ព្រោះប្រសិន​​​បើ អនុញ្ញាត​​​ឲ្យ​​​យើង​​​បើ​​​កឧបករណ៍បញ្ចាំង​ស្លាយ​​​ហើយ​​​ភ្ជាប់​​​អីុនធឺណិត ខ្ញុំ​​​នឹង​​​ប្រាប់​​​ពី​​​របៀប​​​ស្វែង​​​រក​​​[ឯកសារ​​​]​​​​​​​​​​​​ ឲ្យ​​​បាន​​​លឿន”។

លោក​​​ រស់​​​ ពិសិដ្ឋ ​​​ចៅ​​​ក្រម​​ប្រធាន​ក្រុម​​​ប្រឹក្សា​​​​​ជំនុំ​​​ជម្រះ​​​បាន​​​ឆ្លើយ​​​តបថា លោក​​​នឹង​​​មិន​​​ធ្វើ​​​បែប​​​នេះ​​​ទេ​​​ ហើយ​​​បាន​​ប្រាប់​​​លោក ​​​ជូង ជូងី ឲ្យ​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​ពីរបៀប​ដែល​​​​លោក ហុង សុខហួរ​ បានអះអាង​ដើម្បី​​​ទាញ​​​យក​​​​​​​​ឯកសារ​​​ជូន​​​តុលាការ​​​ពិនិត្យ​​​។

ចៅក្រម​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “[តុលាការ]​​​ បាន​​​សម្រេច​​​ថា ចុង​​​ចោទ​​​គួរ​​​តែ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​កាល​​​បរិច្ឆេទ​​​នៃ​​​ឯកសារ​​​ដែល​​​​​​ត្រូវ​​​បាន​​​ទាញ​​​យក​​​ពីអីុន​​​ធឺណិត”​​​។ ​​​លោក​​​បាន​​​បន្ថែម​​​ថា “សូម​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​​​​ពី​​​ប្រភេទ​​​ម៉ាសីុន​​​ ឬ​​​ឧបករណ៍​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ទាញ​​​យក​​​ឯកសារ​​​។ ​​​[យើង​​​] នឹង​​​ផ្តល់​​​វា​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​”។

នៅ​​​ខា ​​​ងក្រៅ​​​តុលាការ​​​លោក ​​​ជូង  ជូងី  បាន​​​លើក​​​ឡើង​​​ថា ការ​​​សម្រេច​​​រង់​​​ចាំ​​​ពិនិត្យ​​​ប្រភព​​​ដើម​​​របស់​​​សន្ធិសញ្ញា​​​នេះ​​​ មិន​​​ត្រឹម​​​ត្រូវ​​​ ទេ​​​។”វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ពីព្រោះ​​​ខ្ញុំ​​​ត្រៀម​​​ខ្លួន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​ដោះ​​​បន្ទុក​​​ដល់​​​តុលាការ​​​ប៉ុន្តែ ខ្ញុំ​​​គ្មាន​​​ឱកាស​​​”។

អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ជឿ​​​ថា ឯកសារ​​របស់​​​លោក​​​ ហុង ​​​សុខហួរ​​​ គឺជា​​​ឯកសារ​​​បក​​​ប្រែ​​​មិន​​​បាន​​​ល្អ​​​មក​​​ជា​​​ភា​​​សាខ្មែរ​​​វិញ​​​​​ពី​​​សន្ធិសញ្ញា​​​ដើម​​​ដែល​​​បក​​​ប្រែ​​​ទៅជា​​​ភាសា​​​អង់គ្លេស​​​ ឬ​​​ភាសា​​​បារាំង​​​៕​​​ សុខុម និង ស៊ុយឈាង​​​

 

The post តុលាការ​នឹង​ពិនិត្យ​​មើល​​ប្រភព​ដើម​នៃ​សន្ធិសញ្ញា​​ក្លែងបន្លំ​​​​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ appeared first on ខេមបូឌា ដេលី.