​រដ្ឋមន្ត្រី ៖ វិស័យ​សារព័ត៌មាន ក្នុង​ខេត្តសៀមរាប ត្រូវ​ចេះ​ថ្លឹងថ្លែង គ្រប់​សភាពការណ៍ កុំឱ្យ​ប៉ះពាល់ ដល់​ផលប្រយោជន៍ និង​សេដ្ឋកិច្ចជាតិ​

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា វិស័យ​សារព័ត៌មាន ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​ប្រវត្តិសាស្ត្រ បាននិងកំពុង​ទាក់ទាញ ដល់​ភ្ញៀវទេសចរ ចូលមក​ទស្សនា​កម្សាន្ត ដោយ​កត្តា​ទាំងនេះហើយ អ្នកសារព័ត៌មាន ត្រូវ​ចេះ​ធ្វើការ​ថ្លឹងថ្លែង បត់បែន​នូវ​គ្រប់​សភាពការណ៍ ធ្វើយ៉ាងណា កុំឱ្យ​ប៉ះពាល់​ដល់ ផលប្រយោជន៍ និង​សេដ្ឋកិច្ច​របស់​ជាតិ​។​

​ក្នុង​ពិធី​ប្រកាស​តែងតាំង ផ្ទេរ​មុខតំណែង ប្រធាន​មន្ទី​ព័ត៌មាន ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៥ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា វិស័យ​សារព័ត៌មាន និង​ប្រព័ន្ធ​សារព័ត៌មាន គឺជា​កត្តា​សំខាន់បំផុត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង នៅក្នុង​សង្គម និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ ស្រទាប់​មហាជន នៅ​គ្រប់ទិសទី លើ​សកលលោក បានដឹង​ច្បាស់ អំពី​សភាពការណ៍​ព្រឹត្តិការណ៍​ពិតៗ ដែល​កើតឡើង និង​បាន​ទាន់ពេលវេលា​។​

​លោក​ខៀវ កាញារីទ្ធ បានលើកឡើង​បន្តថា "​យើង​ក៏ត្រូវ​ធ្វើការ​ពង្រឹង និង​ពង្រីក​នូវ​វិស័យ​សារព័ត៌មាន ក្នុងការ​ប្រកួតប្រជែង ទាំង​ខ្លឹមសារ និង​គុណភាព ក្នុងពេល​សមាហរណកម្ម គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់​អាស៊ាន និង​ភាព​រីកចម្រើន នូវ​បច្ចេកវិទ្យា នៃ​ព័ត៌មានវិទ្យា នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផងដែរ​"​។​

​លោក​បាន​បន្តទៀតថា ការប្រកាស​តែងតាំង ថ្នាក់ដឹកនាំ​មន្ទីរ​ថ្មី នាពេលនេះ ក៏​ជា​តម្រូវការ​ដ៏​ចាំបាច់​បំផុត ក្នុងការ​ដឹកនាំ​វិស័យ​សារព័ត៌មាន ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​ប្រវត្តិសាស្ត្រ ដែល​បាន​កំពុងធ្វើការ ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ចូលមក​ទស្សនា​កម្សាន្ត ដោយ​កត្តា​ទាំងនេះហើយ អ្នកសារព័ត៌មាន យើង​ត្រូវ​ចេះ​ធ្វើការ​ថ្លឹងថ្លែង នូវ​គ្រប់​សភាពការណ៍ ធ្វើយ៉ាងណា កុំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សេដ្ឋកិច្ច​របស់​ជាតិ​ផងដែរ ដូច្នេះ​យើង​ត្រូវតែ​រួម​កិច្ច​សហការគ្នា សាមគ្គីភាព​ផ្ទៃក្នុង និង ការ ទំនាក់ទំនង​ល្អ ជាមួយ​បណ្ដា​មន្ទីរ ស្ថាប័ន អង្គភាព​នានា ដើម្បីឱ្យ​ការងារ​រ​ព័ត៌មាន របស់​យើង មានការ​អភិវឌ្ឍ​រីកចម្រើន​។​

​សូមបញ្ជាក់ថា លោក លីវ សុខុន អនុប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប ត្រូវបាន​ប្រកាស​តែងតាំង ចូលកាន់​មុខតំណែង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តសៀមរាប ជំនួស​លោក កែវ ពេជ្រ​និមល ប្រធាន​មន្ទីរ​ចាស់ ដែល​ដល់​អាយុ ត្រូវ​ចូលនិវត្តន៍​។ បន្ទាប់ពី​ចូលនិវត្តន៍ លោក កែវ ពេជ្រ​និមល ត្រូវបានតែងតាំង ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​៕V/S