ចេញពី​រៀន​គួរ នាំគ្នា​ទៅលេង​កន្លែង​បូម​ខ្សាច់ ផុងជើង​ធ្លាក់​ក្នុង​ទឹក លង់​ស្លាប់

​កណ្តាល: ក្មេងស្រី​២​នាក់ អាយុ​១៣ និង​១២​ឆ្នាំ បាន​ចេញពី​រៀន​គួរ រួច​បាននាំគ្នា​ទៅលេង កន្លែង​បូម​ខ្សាច់ ស្រាប់តែ​ផុងជើង ធ្លាក់​ក្នុង​ទឹក លង់​ស្លាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ប្រមាណ​ជាង ៤ រសៀល ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច ដី​បូម​ខ្សាច់ ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់ ១.​ឈ្មោះ លាង សុខ​ហៀ​ង អាយុ​១៣​ឆ្នាំ  មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។ ២.​ឈ្មោះ​ញ៉ឹក ស​ក្ខ​ណា អាយុ​១២​ឆ្នាំ មុខរប​រសិស្ ស​មាន​ទី​លំ នៅ​ភូមិ​ជ្រោយ​ដង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ទាំង​២​នាក់ បាន​ចេញពី​រៀន​គួរ រួច​បាននាំគ្នា​ទៅលេង​កន្លែង​បូម​ខ្សាច់ ស្រាប់តែ​ផុងជើង​ធ្លាក់ក្នុង​ទឹក​ខ្លួនឯង បង្កឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​ក្រុមគ្រួសារ ដឹក​ជនរងគ្រោះ​ទាំង​២ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​ជនរងគ្រោះ បាន​ស្លាប់មុនពេល​យកទៅ​ដល់​ម​ន្ទីរ​ពេទ្យ ។​ករណីនេះ ក្រុមគ្រួសារ បាន​យក​សព​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ៕V​/S