​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

ព្រះវិហារ: ដោយ​ទទួលបាន​បទបញ្ជា និង​ដឹកនាំ​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី ៥ នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ កំលាំង​ក្នុង​ទីបញ្ជាការ​ទាំងមូល រួមទាំង​មកពី​បណ្តា​វរ​សេនា​តូច ការពារ​ព្រំដែន នានា​នៅ តំបន់​នោះ មានកំ​លាំង​សរុប​១៥០​នាក់ បានធ្វើ​អនាម័យ​នៅ​ជុំវិញ មហា​ស្រះ​ម្លិះ គាត ឈន់ ស្ថិតនៅ​ភូមិ​ស្រះ​ម្លិះ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ មិន មេបញ្ជាការរង នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី ៤ បានបញ្ជាក់​អោយដឹងថា ដោយពេល​នេះ នៅ​តំបន់​ភូមិ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ប្រជាពលរដ្ឋ ពេលនេះ មមាញឹក​ធ្វើស្រែ​ផង និង​ធ្វើ​ចំការ​ផង និង​មាន​ពេលវេលា​តិច ទើប​នាយ ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជា​កំលាំង​ក្រោម​ឱវាទ អោយ​ចុះទៅ​ធ្វើ​អនាម័យ​នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ និង​នៅតាម​លំនៅដ្ឋាន ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​អោយ​តំបន់​នោះ មាន​បរិស្ថាន​ល្អប្រសើរ និង​ប្រជាពលរដ្ឋ រស់​នៅបាន​ស្រួល​។​
​    ​
​លោក​បាន​បន្តថា អនាម័យ បរិស្ថាន នោះ​គឺមាន​ការកាប់​ត្រួស​ព្រៃ​ជុំវិញ​ស្រះ និង​ចុះ​បា​ពើក ដែល​ដុះ​ក្នុង​ស្រះ និង​កាប់​ព្រៃ សម្អាត​ជុំវិញ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ អោយមាន​ភាព​ស្រឡះ និង​កាត់បន្ថយ​បាន នូវ​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ បាន​យ៉ាង​ល្អប្រសើរ ទៀតផង ជាពិសេស​ការពារ​មូស​បាន​មួយកំរិត​ធំ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ មិន បានបញ្ជាក់​ទៀតថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​នគរបាល​ភូមិភាគ​ទី​៤ ក្រោម​ការដឹកនាំ​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ធ្វើការ​សម្អាត នៅ​ជុំវិញ​តំបន់​ស្រះ​ម្លិះ និង​តាម​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​។​
​    ​
​លោក​បញ្ជាក់ទៀតថា នេះ​មិនមែនជា​សកម្មភាព​ថ្មី របស់​បញ្ជាការ​នគរ​បាល​ជាតិ ប្រចាំ​ភូមិភាគ​ទី​៤ និង​ទី​៥ ដែល​ទើប​ធ្វើ​នោះទេ គឺ​សកម្មភាព​នេះ កើតមានឡើង​ជាប្រចាំ ក្រៅពី​ការការពារ​ជាតិ ការពារ​ព្រំដែន គឺ​នគរបាល​គ្រប់លំដាប់​ថ្នាក់ បាន​ជួយ​សង្គម​ជា ច្រើន​ថែមទៀត ដូចជា​កន្លងទៅ នគរបាល​ជួយ​រុះរើ ជួសជុលផ្ទះ ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ខ្យល់ព្យុះ ជួយ​កសាង​ផ្ទះ ជូន​ប្រជាពលរដ្ឋ ដែល​ក្រីក្រ ផ្តល់​អំណោយ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ទីពឹង និង​សកម្មភាព​មនុស្សធម៌ ជាច្រើន​ទៀត ហើយ​សកម្មភាព​នោះ នឹង​បន្ត ជា​រៀងរហូត ដោយ​មិន​ប្រកាន់​និន្នាការ នយោបាយ​អ្វី​ទាំងអស់ គឺ​ប្រជាពលរដ្ឋ​តែមួយ ព្រោះថា នគរបាលជាតិ ប្រសូត​ចេញពី​ប្រជាពលរដ្ឋ​៕V/S

​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

​ទីបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រួមគ្នា​សម្អាត​បរិស្ថាន នៅ​ជុំវិញ​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​

 ​សកម្មភាព​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​រួមគ្នា​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​
​មហា​ស្រះ គាត ឈន់ ភូមិ​ស្រះ​ម្លិះ​(រូបៈ សុភារ៉ា)