Philips សហការ​ជាមួយ Cellcard​ ​លក់​ទូរសព្ទ​ ដោយ​គំនិត​ចាប់​ផ្តើម «ហាង​ក្នុង​ហាង»

Philips សហការ​ជាមួយ Cellcard​ ​លក់​ទូរសព្ទ​ ដោយ​គំនិត​ចាប់​ផ្តើម «ហាង​ក្នុង​ហាង»

ក្រុមហ៊ុន​បច្ចេក​វិទ្យា​នៃ​ប្រទេស​ហូឡង់​ដែល​មាន​ឈ្មោះ​ថា​ Philips បាន​សហការ​ជាមួយ​សែល​កាត ក្នុង​ការ​លក់ និង​ចែក​ចាយ​ទូរសព្ទ smartphone ។

 

Philips មាន​វត្តមាន​ក្នុង​សារ​ព័ត៌មាន​ពិភព​លោក​ក្នុង​ពេល​ថ្មីៗ​ជាមួយ​ការ​ចេញ​លក់​ទូរសព្ទ Android ថ្មីពីរ​ម៉ូដែល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិ​ថិជន​ដែល​ត្រូវ​ការ​ទូរសព្ទ​ដែល​មាន​សមត្ថភាព​ខ្ពស់ (s358) និង មធ្យម​ដែល​មាន​មុខងារ​គួរ​ជា​ទី​ទុក​ចិត្ត ​(s309)។ ខណៈ​ដែល​ម៉ូដែល​ (s358) ​មិន​ទាន់​មាន​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ម៉ូដែល ​(s309) ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKat-based ជាមួយ​ល្បឿន 1GHz Dual-core ដំណើរ​ការ​រួម​ជាមួយ RAM ទំហំ 512MB មាន​លក់​នៅ​ការិយា​ល័យ​កណ្តាល​របស់​សែល​កាត​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស។

 

Philips សហការ​ជាមួយ Cellcard​ ​លក់​ទូរសព្ទ​ ដោយ​គំនិត​ចាប់​ផ្តើម «ហាង​ក្នុង​ហាង»

 

 

កិច្ច​ព្រម​ព្រៀង​រវាង Philips និង​ក្រុម​ហ៊ុន Cellcard នឹង​អនុញ្ញាត​ឱ្យ​ការិយា​ល័យ​សែល​កាត​មាន​លក់​នូវ​ទូរសព្ទ​ទំនើប Philips ភ្ជាប់​មក​ជាមួយ​ការ​ផ្តល់​ជូន​ជា​ពិសេស​ ហើយ​មាន​នៅ​តែ​ក្នុង​ការិយា​ល័យ​សែល​កាត​តែ​ប៉ុណ្ណោះ។

 

ម៉ូដែល

តម្លៃលក់

ផ្តល់ឥតគិតថ្លៃ

កាដូឥតគិតថ្លៃ

E130

$22.00

-លេខពិសេស​(មានតម្លៃស្មើ​ $60)

-លុយទូរស័ព្ទក្នុងប្រព័ន្ធ​ $225

($2.5/ថ្ងៃ ​សម្រាប់រយៈពេល ៣ខែ)

-អង្គចងចាំទំហំ 4GB

-អាវយឺត

E180

$45.00

E310

$71.00

S309

$92.00

-លេខពិសេស​(មានតម្លៃស្មើ​ $60)

-លុយទូរស័ព្ទក្នុងប្រព័ន្ធ​ $275 ($2.5/ថ្ងៃ ​សម្រាប់រយៈពេល ៣ខែ)

-អង្គចងចាំទំហំ 8GB

-អាវយឺត

V387

$270.00

-អង្គចងចាំ

-អាវយឺត

 

លោក ជា មុនី នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Polaris Mobile និង​អ្នក​ចែក​ចាយ Philips Mobile ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍ ​ « ក្រុម​ហ៊ុន Cellcard និង Philips មាន​ទស្សន​វិស័យ​ដូច​គ្នា​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​បច្ចេក​វិទ្យា​បង្កើត​ថ្មី​ ដែល​ជះ​ឥទ្ធិពល​វិជ្ជមាន​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អតិថិជន។ យើង​ជឿ​ជាក់​ថា​ភាព​ជា​ដៃ​គូ​ដែល​មាន​ទស្សន​វិស័យ​ដូច​គ្នា​មួយ​អាច​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជមាន។ យើង​មាន​ក្ដី​រំភើប​បំផុត​ដោយ​បាន​ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Cellcard មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អតិថិជន​យើង​កាន់​តែ​ច្រើន​អាច​រក​ជាវ​ទូរសព្ទ​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​បាន​កំណត់​និង​ណែនាំ​ទូរសព្ទ​ដែល​សក្ដិសម​តាម​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ជាមួយ​លក្ខណៈ​​មុខងារ​ពិសេស​របស់​ទូរសព្ទ​ទំនើប​ដែល​ជា​ទី​ទុក​ចិត្ត​ កញ្ចប់​គម្រោង​ពិសេស​និង​សេវា​ទូរសព្ទ​ចល័ត​ដែល​ផ្តល់​ជូន​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន។ យើង​មាន​ក្ដី​សង្ឃឹម​ជឿ​ជាក់​ និង​គាំទ្រ​គោល​គំនិត​ផ្ដួច​ផ្ដើម SIS ​(ហាង​ក្នុង​ហាង) របស់​សែល​កាត​ ហើយ​រំពឹង​ថា​កិច្ច​សហការ​នេះ​នឹង​រួម​ចំណែក​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ»។

គំនិត​ផ្ដួច​ផ្ដើម ​SIS​ របស់​សែល​កាត​ជា​ផ្នែក​មួយ​នៃ​ការ​កែ​លម្អ​ការ​លក់​ក្នុង​ហាង​របស់​ខ្លួន​ដែល​នឹង​ធ្វើឱ្យ​សាខា​ក្រុមហ៊ុន​សែល​កាត​ទាំង​អស់​ក្លាយ​ជា​ហាង​ទិញ​លក់​តែ​មួយ​ ​មាន​លក់​របស់​របរ​ដ៏សម្បូរ​បែប​ដើម្បី​ផ្តល់​នូវ​តម្រូវ​ការ​ទូរ​គមនាគមន៍​របស់​អតិថិជន​ និង​ចង់​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ទាំង​សង​ខាង។ ការិយា​ល័យ​កណ្តាល​សែល​កាត​នៅ​មហា​វិថី​ព្រះ​សីហនុ​នឹង​ក្លាយ​ជា​ហាង SIS លើក​ដំបូង​ក្នុង​ការ​បម្រើ​គម្រោង​នេះ។ ការ​លក់​នេះ​នឹង​បន្ត​ទៅ​ហាង​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​សំខាន់ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

 

«គម្រោង​ SIS មាន​បំណង​ឆ្ពោះ​ទៅ​រក​ការ​ផ្តល់​ជូន​នូវ​អតិថិជន​របស់​យើង​ដែល​ជា​សេវា​កម្ម​រួម​និង​ការ​កើន​ឡើង​នូវ​ភាព​ងាយ​ស្រួល។ គោល​បំណង​របស់​យើង​គឺ​បម្រើ​រាល់​អតិថិជន​ក្នុង​វិស័យ​ទូរគមនាគមន៍​ចល័ត​ដែល​ត្រូវ​ការ ​ឬ​ចង់​បាន​ដំណោះ​ស្រាយ​នៅ​ពេល​ណា​ពួក​គេ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ហាង​ក្រុម​ហ៊ុន Cellcard ។ ភាព​ជា​ដៃ​គូ​របស់​យើង​ជាមួយ​នឹង​ស្មាត​ហ្វូន​របស់​ក្រុម​ហ៊ុន Philips និង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត​ដែល​បាន​រួម​ចំណែក​ដល់​គោល​បំណង​នេះ ​ហើយ​យើង​ក៏​បាន​សរសើរ​នូវ​មតិ​ឆ្លើយ​តប​ជា​វិជ្ជមាន​ និង​សហ​ប្រតិបត្តិ​ការ​ពី​ដៃ​គូ​របស់​យើង​សម្រាប់​គម្រោង​នេះ ហើយ​យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​នេះ​ និង​ដៃគូ​សហការ​ទាំង​អស់​ទទួល​បាន​ជោគ​ជ័យ»។​ Laszlo Bartas,  CCO នៃ​ក្រុម​ហ៊ុន​សែល​កាត។

 

អតិថិជន​ដែល​បាន​ទៅ​ទី​ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​សែល​កាត​អាច​ទទួល​បាន​ការ​បម្រើ​ជូន​យ៉ាង​ពិសេស​នេះ​ចាប់​ពី​ថ្ងៃទី​៧​ ខែ​តុលា នេះ​តទៅ៕