Facebook បាន​បន្ថែម​មុខងារ Cute ​ថ្មី​មួយ​ទៀត​ លើ​កម្មវិធី​ទូរសព្ទ​របស់​​អ្នក​


Facebook បាន​បន្ថែម​មុខងារ Cute ​ថ្មី​មួយ​ទៀត​ លើ​កម្មវិធី​ទូរសព្ទ​របស់​​អ្នក​

ក្រោយ​ពី​បាន​ប្រកាស​​នូវ​មុខងារ​ថ្មី​មួយ​ចំនួន​រួចមក​​ ឥលូវ​នេះ​ក្រុមហ៊ុន​ Facebook បានបន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​ហើយ​ទៅ​លើ​កម្មវិធី​ទូរសព្ទ​របស់​ខ្លួន​។

 

Facebook បាន​បន្ថែម​មុខងារ Cute ​ថ្មី​មួយ​ទៀត​ លើ​កម្មវិធី​ទូរសព្ទ​របស់​​អ្នក​

 

មុខងារ​ថ្មី​នោះ​មាន​ឈ្មោះ​ថា​ Doodle ដែល​មាន​បញ្ចូល​ទៅ​លើ​ការ​ Edit រូប​មុខ​ពេល​ដែល​បង្ហោះ។ មុខងារ​នេះ​បង្កើត​ឡើង​​ដើម្បី​ឲ្យ​អ្នក​គូរ​សញ្ញា​អ្វី​មួយ​លើ​រូបភាព​ គូរ​សញ្ញា​បែប​កំប្លែង​ៗ​លើ​មុខ​របស់​មិត្តភ័ក្ដិ​ និង​ អាច​គូរ​ជា​រូបភាព​បាន​ផង​ដែរ។ Facebook បាន​ឲ្យ​ដឹង​ថា​ មុខងារ​នេះ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ​​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone និង​ Android។

 

Facebook បាន​បន្ថែម​មុខងារ Cute ​ថ្មី​មួយ​ទៀត​ លើ​កម្មវិធី​ទូរសព្ទ​របស់​​អ្នក​

 

ដើម្បី​អាច​ប្រើ​ប្រាស់​មុខងារ​ Doodle នេះ​បាន ​អ្នក​គ្រាន់​តែ​ចុច​សញ្ញា​ Edit ដែល​មាន​បង្ហាញ​នៅ​ពេល​បង្ហោះ​រូបភាព​អ្វី​មួយ។បន្ទាប់​មក​ចុច​យក​ពាក្យ​ Doodle ​ដែល​មាន​បង្ហាញ​នៅ​ជួរ​ខាង​ក្រោម​នៃ​រូបភាព​ នោះ​អ្នក​អាច​ធ្វើ​ការ​គូរ​រូប​ ឬ​ សញ្ញា​អ្វី​មួយ​លើ​រូបភាព​ដែល​អ្នក​ចង់​បង្ហោះ​បាន​ហើយ។ អូស​ម្រាម​ដៃ​របស់​អ្នក​ឡើង​លើ​ឬ​ចុះ​ក្រោម​លើ​សញ្ញា​របារ​នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​​ ដើម្បី​ផ្លាស់​ប្ដូរ​ពណ៌​ ប្រសិន​បើ​ចង់​ផ្លាស់​ប្ដូរ​ទំហំ​គឺ​គ្រាន់​តែ​ចុច​លើ​សញ្ញា​របារ​នេះ​រួច​អូស​ចុះ​ទៅ​ក្រោម​ផ្នែក​ខាង​ឆ្វេង។

 

គួរ​រំលឹក​ផង​ដែរ​ថា​ មុខងារ​ថ្មីៗ​មួយ​ចំនួន​ទៀត​របស់​ Facebook ​​ ដែល​មាន​ដូច​ជា​ការ​ដាក់​រូបភាព​ Profile ជា​វីដេអូ​ខ្លី​នឹង​មាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ​ ដូច​នេះ​រង់​ចាំ​ប្រើ​ប្រាស់​ទាំង​អស់​គ្នា៕​​​​​​

 

ចុច​អាន៖ ហ្វេសប៊ុក​ត្រៀម​​បង្ហោះ​​ Satellite​ ត្រឹម​ឆ្នាំ​២០១៦​ ដើម្បី​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល​

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ DailyMail​​​​​
​​​​​​​​​