ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ

ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ

ក្រុមហ៊ុន Sony កំពុងចាប់ផ្តើមបញ្ចេញលក់ជាផ្លូវការនៅស្មាតហ្វូន Xperia C4 នៅក្នុងសហរដ្ឋអាមេរិច ដែលស្មាតហ្វូននេះ ត្រូវាបានប្រកាសកាលពីខែឧសភាកន្លងទៅនេះ ហើយបានដាក់លក់នៅអឺរ៉ុប, មជ្ឈិមប្រទេស និងនៅប្រទេសខ្លះក្នុងតំបន់អាស៊ី រួចហើយដែរ ។ ឥឡូវនេះអាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិច ក្នុងតម្លៃពិសេសមួយគឺ 275 ដុល្លា ។ សំរាប់លក្ខណៈសម្បត្តិរបស់វាគឺ ប្រើប្រាស់បន្ទះឈីប Mediatek MT6752 ជាមួយនឹងស៊ីភីយូ Octa-core 1.7 GHz Cortex-A53 និង ជីភីយូ Mali-T760MP2 វាមានអេក្រង់ទំហំ 5.5 អ៊ីង ជាប្រភេទ ISP Display រួមជាមួយរីសូលូសិន 1080 x 1920 pixels ។ Xperia C4 បានភ្ជាប់មកជាមួយនឹងរ៉េមទំហំ 2 ជីកាបៃ មេម៉ូរីម៉ាស៊ីន 16 GB ថាមពលថ្ម 2600 មីលីអំពែ ចំនែកកាមេរ៉ារបស់វាមានទំហំ 13 មេកាភិចសែល អមជាមួយនឹង LED Flash មួយគ្រាប់ ហើយកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល អមដោយ LED Flash មួយគ្រាប់ដែរ ។ Xperia C4 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ

ចុះថ្ងៃទី 08 ខែតុលា ឆ្នាំ 2015 ម៉ោង 10:20 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ
ឥឡូវនេះ Sony Xperia C4 អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិចហើយ