ឪពុក​តិរច្ឆាន​ចាប់រំលោភកូនស្រី​អាយុ​14​ឆ្នាំ​បាន​ម្តង ប្រុង​ម្តងទៀត​នាង​ប្តឹង​មេ​ភូមិ

ឪពុក​តិរច្ឆាន​ចាប់រំលោភកូនស្រី​អាយុ​14​ឆ្នាំ​បាន​ម្តង ប្រុង​ម្តងទៀត​នាង​ប្តឹង​មេ​ភូមិ

ខេត្តព្រៃវែង ៖ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ត្រូវ​ឪពុក​បង្កើត​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្ដង លុះដល់​ពេល​ប៉ុនប៉ង​ម្ដងទៀត ក៏​បែក​ការណ៍​ដោយសារ​កូនស្រីរ​ត់ទៅ​រក​មេ​ភូមិ​ឱ្យ​ជួយ ទើប​មានការ​រាយការណ៍​ទៅ​សមត្ថ កិច្ច​ឱ្យមក​ចាប់ខ្លួន​ឪពុក​តិរច្ឆាន​នេះ ។​

ការ​ចាប់រំលោភ​កូនស្រី​ឯង​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤ តុលា វេលា​ម៉ោងជាង​១០​យប់ នៅ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន ក្នុង​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ។

លោក​វរសេនីយ៍ទោ នៅ ហាច អធិការ​នគ​បាល​ស្រុក​មេ​សាង បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​០៦ តុលា នៅ​ក្រោមផ្ទះ​ដដែល បុរស​ជា​ឪពុក​នេះ​បាន​ប៉ង​ចាប់រំលោភ​កូនស្រី​ទៀត តែ​មិន​បាន​សម្រេច ហើយ​ក៏​ត្រូវ​បែក​ការណ៍ ។ ឪពុក​តិរច្ឆាន​រូប​នេះ​ឈ្មោះ គី​ម ឆេ​ង អាយុ​៥២​ឆ្នាំ ជា​បុរស​ពោះម៉ាយ ដោយ​ប្រពន្ធ​ស្លាប់​៣​ឆ្នាំ​មក​ហើយ និង​រស់នៅ​ជាមួយ​កូនប្រុស​ស្រី​៣​នាក់ ។ តាម​ពិត​បុរស​នេះ​មានកូន​៨​នាក់ តែ​៥​នាក់​បាន​រៀប​ការ​ប្ដី​ប្រពន្ធ​រួចរាល់​ហើយ និង​មិន​បាន​នៅ​ជាមួយ​ទេ ។

បុរស​គម្រក់​នេះ​សារ​ភព​ថា ការ​ប៉ុនប៉ង​លើក​ទី​២​នេះ​ពុំ​បាន​សម្រេច​ទេ ដោយសារ​កូនស្រី​ស្រែក​ឱ្យ​មេ​ភូមិ​ជួយ បើ​ទោះបី​ត្រូវ​គំរាម​សម្លាប់​ចោល​យ៉ាងណា​ក្ដី ។ ការ​ឃាត់ខ្លួន​ឪពុក​តិរច្ឆាន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៦ តុលា​ដដែល នៅផ្ទះ​ជនសង្ស័យ​តែ​ម្ដង ។ បើ​តាម​ការ​លើក​ឡើង មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​រំលោភ​កូន​ខ្លួនឯង​នេះ ក៏​ព្រោះតែ​បុរស​ពោះម៉ាយ​នោះ​ស្រវឹងស្រា​ផង​ដែរ ភាព​អគិ​បែប​នេះ​ជា​រឿងអាស្រូវ៕

ផ្តល់​សិទ្ធ​ដោយ ៖ កោះសន្តិភាព