គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៧តុលា បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន៦នាក់ របួសធ្ងន់ស្រាល ១៨នាក់

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៩លើក យប់ ៤លើក, បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ប្រុស) អ្នករបួសធ្ងន់ ៩នាក់ (ប្រុស) និងរបួសស្រាល ៩នាក់ (ស្រីម្នាក់)។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យ ខូចខាត យានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿងនិងកង់ ១គ្រឿង ។

មូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក,មិនគោរពសិទ្ធ លើក,មិនប្រកាន់ស្តាំ ១លើក,ប្រជែងគ្រោះថ្នាក់ ១លើក, កត្តាយានយន្ត ១លើក និងស្រវឹង ១លើក ក្នុងនោះអ្នកមិនពាក់មួកពេល គ្រោះថ្នាក់មាន ១១នាក់ (យប់៣នាក់) ។

រថយន្តពិន័យសរុបចំនួន ៧២៥គ្រឿង (រថយន្តធំ ២០៦គ្រឿង) ស្មើនិង ៧២៥ករណីល្មើសក្រដាសស្នាមមាន ៥០៣គ្រឿង ស្មើនឹង ៥០៣ករណី, ចំពោះករណីល្មើសបច្ចេកទេស ២២២គ្រឿង ស្មើនឹង ២២២ករណី ដោយឡែក ម៉ូតូត្រូវបានពិន័យសរុបចំនួន ១.២៦០គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៧តុលា បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន៦នាក់ របួសធ្ងន់ស្រាល ១៨នាក់