គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

យើងដឹងថា នាពេលបច្ចុប្បន្ននេះ មានប្រព័ន្ធ Wi Fi សឹងតែគ្រប់ កន្លែងហើយ ប៉ុន្តែមិនប្រាកដ ថាប្រព័ន្ធ Wi Fi ទាំងនោះ ដំនើរការ រលូនរហូត នោះទេ ដោយមាន កន្លែងខ្លះ មានតែ សេវា Wi Fi ហើយមិនដើរ សូម្បីតែ បន្តិចផង ដូចនេះ នៅតែមិន អាចជៀសវាង ពីការប្រើប្រាស់ អ៊ីនធើណេត ស៊ីមដដែល។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

នៅក្នុងអត្ថបទនេះដែរ យើងចង់ ណែនាំមិត្ត អ្នកអាន ពីគន្លឹះ មួយចំនួន ដែលអាច ធ្វើឲ្យអ្នក ប្រើប្រាស់ អ៊ីនធើណេត ស៊ីម ឲ្យស៊ីលុយតិច ជាងធម្មតា។ នេះជាគន្លឹះ សម្រាប់ iPhone ដែលដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS9 ដូច្នេះ សូមតាមដាន ​ទាំងអស់គ្នា នៅខាងក្រោម។

  1. បិទ Cellular Data Usage នៅក្នុង iCloud

អ្នកចូលទៅកាន់ Settings => iCloud => iCloud Drive បន្ទាប់បិទត្រង់ Use Cellular Data ដើម្បីកុំឲ្យ វាស៊ីលុយ អ៊ីនធើណេត ស៊ីមនៅពេល ផ្ទេរទិន្នន័យចូល iCloud Drive នេះ នៅពេលគ្មាន Wi Fi ។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

  1. បិទការដោនឡូដដោយស្វ័យប្រវត្តិ សម្រាប់ការប្រើ Cellular Data

អ្នកអាចចូលទៅកាន់ Settings => App and iTunes Stores រួចអូសចុះ ក្រោមបន្តិច ហើយចុច បិទត្រង់ Use Cellular Data។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

  1. បិទមុខងារ Wi-Fi Assist

អ្នកអាចចូលទៅកាន់ Settings => Cellular រួចបិទត្រង់ កន្លែង Wi-Fi Assist។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

  1. បិទកម្មវិធីមួយចំនួន មិនឲ្យប្រើអ៊ីនធើណេតស៊ីម

បើកម្មវិធីណា ដែលអ្នកគិតថា មិនគួរប្រើ អ៊ីនធើណេតនោះ អ្នកអាចបិទ បានដោយ ចូលទៅកាន់ Settings => Cellular ហើយអ្នកអាច បិទកម្មវិធី ណាមួយ បានភ្លាម។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

  1. បិទមុខងារ Background App Refresh

អ្នកអាចបិទមុខងារនេះ ដើម្បីកុំឲ្យ វាលោត Refresh កម្មវិធីដោយ ស្វ័យប្រវត្តិ ហើយនៅពេល ប្រើកម្មវិធី Facebook ឬ Twitter ផ្សេងៗ វានឹង Refresh ដោយស្វ័យប្រវត្តិ ហើយនឹង ស៊ីលុយ អ៊ីនធើណេត របស់អ្នក ដូចនេះ គួរបិទចោល ក៏ល្អដែរ។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

  1. ពេលឈប់ប្រើ ត្រូវបិទអ៊ីនធើណេតចោល

ចំនុចនេះ អ្នកប្រាកជាដឹងច្បាស់ជាគេ ថានៅពេល ឈប់ប្រើ អ៊ីនធើណេត គឺត្រូវបិទ ចោល តែសម្រាប់ អ្នកប្រើប្រាស់ មួយចំនួន មិនសូវ ខ្វល់ទេ ដោយសារ គិតថា មិនប្រើប្រាស់ អ៊ីនធើណេត វាមិន ស៊ីទេ ហើយមិនបិទ ក៏បានដែរ តែកុំច្រឡំ បើសិនជា បើកចោល បែបនេះ​ វានឹង ស៊ីលុយ បន្តិចដែរហ្នឹង។

គន្លឹះ​ទាំង 6 ជួយ​ឲ្យ​ប្រើ​អ៊ីនធើណេត ស៊ី​លុយ​តិច​ជាងមុន!

ប៉ុន្មានចំនុចខាងលើនេះ មិត្តអ្នកអាន​ អាចប្រើប្រាស់ អ៊ីនធើណេត ស៊ីមបានដោយ គ្មានក្តីបារម្មណ៍ ថាវាស៊ីលុយ ដោយមិន ដឹងមូលហេតុ។ ណាមួយទៀត វាក៏អាស្រ័យ លើការ ប្រើប្រាស់របស់ អ្នកដែរ ថាអ្នកបាន មើលវីដេអូ ច្រើន ឬឆែក អ៊ីនធើណេត ច្រើន វាក៏ស៊ី លុយតាម ហ្នឹងដែរ។​

  • ដោយ: Hong
  • 10:13 AM, 08 October
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ