ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ សំណូមពរ​ឱ្យ​អភិបាលខេត្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ខេត្តកណ្តាល ៖ មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខិត​ជិត​មក​ដល់​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​១ បាន​ធ្វើការ​សំណូមពរ​ដល់​លោក​អភិបាល​ខេត្តកណ្តាល​ដែល​ទើប​ឡើង​ថ្មី​នោះ ជួយ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​តាម​តំបន់​នៅ​មុខ​ផ្សារ​គគីរ​, ផ្សារ​ជ្រោយ​ដង​, ផ្សារ​គគីរ​ធំ ស្រុក​កៀនស្វាយ និង​តំបន់​គល់​ស្ពាន​ត្រើយ​ខាងលិច ស្រុក​លើក​ដែក ដែល​ត្រូវ​ក្រុម​អាជីវករ​បាន​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​ជាទី​ផ្សារ​លក់ដូរ និង​ផ្ញើ​កង់​-​ម៉ូតូ ចត​រថយន្ត​ពាស​វាល​ពាស​កាល​យ៉ាង​អនាធិបតេយ្យ​បំផុត ។

ប្រភព​បាន​ទៀត​ថា កន្លង​មក ទីកន្លែង​ទាំងនោះ មិន​ត្រូវ​បាន​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ ចុះ​មក​ចាត់វិធានការ​នោះ​ទេ ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​សោភ័ណ​ភាព​តាម​ដងផ្លូវ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព