ឈឺ​ឆ្អឹងខ្នង ចង្កេះ​មើល​មិនជា សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​ឯកទេស​របស់​យើង​

ឈឺ​ឆ្អឹងខ្នង ចង្កេះ​មើល​មិនជា សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​ឯកទេស​របស់​យើង​

​ចង្កេះ គឺជា រចនាសម្ព័ន្ធ ដ៏ ស្មុគ្រស្មាញ មួយ ដែល បង្កើតឡើង ដោយ ឆ្អឹង សាច់ដុំ សរសៃ វិញាណ និង សន្លាក់ ។ ហេតុដូច្នេះ ហើយ យើង ពិបាក វាយតម្លៃ ណាស់ ថា តើ ការ ឈឺ​ចង្កេះ របស់ អ្នក បណ្តាលមកពី អ្វី ឲ្យ ពិតប្រាកដ នោះ ។​

​ករណី ភាគច្រើន ការ ឈឺ​ចង្កេះ មិន បណ្តាល មកពី ការ របួស ធ្ងន់ធ្ងរ ការ ប្រេះ ការរង របួស ឬ ប៉ះពាល់ សរសៃ​វិញាណ នោះទេ ។   ការ ឈឺ​ចង្កេះ អាច បណ្តាលមកពី សកម្មភាព ប្រចាំ ថ្ងៃ នៅ ផ្ទះ សាលារៀន ឬ កន្លែង ធ្វើការ ដែល វា​វិ វត្ត បន្តិច​ម្តងៗ ។​
មូលហេតុ នៃ ការ ឈឺ​ចង្កេះ អាច មាន ដូចជា ៖ 


  • បត់ ខ្នង ច្រើនពេក 

  • លើក ឬ ដាក់ របស់របរ ធ្ងន់ៗ
  • 
បើកបរ ឬ អង្គុយ ក្នុង ឡាន យូរពេក ដោយ មិន ព្រម ឈប់ សម្រាក 

  • ប្រឹង ទាញ ឬ ព​ត់ ខ្លួន ខ្លាំងពេក 

  • ប្រើ សាច់ដុំ ហួស កម្រិត ដូចជា ការលេង កីឡា ឬ ធ្វើ ចលនា ដដែលៗ ។​

​ការ ឈឺ​ចង្កេះ ពេលខ្លះ កើតឡើង ភ្លាមៗ ដោយ មិន មាន​មូលហេតុ អ្វី ទាំងអស់ ។ ឧទាហរណ៍ នៅ ពេល អ្នក ភ្ញាក់ ពី គេង អ្នក មាន អារម្មណ៍ ថា ឈឺ ចង្កេះ ជាដើម ។​

នរណា ខ្លះ កំពុង ប្រឈមមុខ នឹង ការ ឈឺ​ចង្កេះ ?


​កត្តា ខាងក្រោម នេះ អាច ចូលរួមចំណែក ធ្វើឲ្យ អ្នក ប្រឈម មុខ កាន់តែ ខ្លាំង នឹង ការ ឈឺ​ចង្កេះ ៖


  • ធា​ត់ លើស ទម្ងន់ ៖ ការ លើស ទម្ងន់ អាច ដាក់បន្ទុក បន្ថែម ទៅលើ ឆ្អឹងខ្នង
  • 
ជក់បារី ៖ នេះ ដោយសារ តែ វា អាច ទៅ បំផ្លាញ ជាលិកា នៅ ខ្នង 

  • មាន ទម្ងន់ ៖ ការបន្ថែម ទម្ងន់ ខ្លូន ប្រាណ ដោយសារ ការ ពរ ពោះ ទារក ក៏ ដាក់ សម្ពាធ ទៅ លើ ខ្នង ផងដែរ​
  • ការប្រើប្រាស់ ថ្នាំ រយៈពេល យូរ ក៏ ធ្វើឲ្យ ឆ្អឹង ខ្សោយ ផងដែរ​
  • មាន ជំងឺ ធ្លាក់ ទឹកចិត្ត ឬ ស្ត្រេ ស ។​

​ក្នុង ករណី ខ្លះ រោគសញ្ញា នៃ ជំងឺ មួយ ចំនួន អាច ធ្វើឲ្យ អ្នក ឈឺ ចង្កេះ ដូចជា ៖


  • ការឈឺ នៅ ឆ្នឹង ខ្នង ផ្នែក ខាងក្រោម ដែល រួមផ្សំ ជាមួយនឹង ការ ស្ពឹក ឬ មាន អារម្មណ៍ ថា តឹង ណែន អាច ជា សញ្ញា នៃ ជំងឺ ស្យា ទិក ឬ លៀន ទ្រនាប់ ឆ្អឹងខ្នង
  • 
ការ ឈឺ​សន្លាក់ នៅ ពេល ដើរ និង តឹងៗ នៅ ពេល ព្រឹក ព្រលឹម អាច ជា សញ្ញា នៃ ជំងឺ រលាក សន្លាក់ រ៉ាំរ៉ៃ
  • 
ឈឺ និង តឹង នៅ ស្មា ដែល ធ្វើឲ្យ អ្នក ពិបាក បើកបរ គេង អាច ជា សញ្ញា នៃ ជំងឺ រឹង ស្មា (frozen shoulder)​។​
  • ​ក្នុងករណី កម្រ ការ ឈឺ​ចង្កេះ អាច ជា សញ្ញា នៃ ជំងឺ ធ្ងន់ធ្ងរ ដូចជា ការ បាក់ ឆ្អឹងខ្នង ការឆ្លង មេរោគ នៅ ឆ្អឹងខ្នង ឬ ជំងឺ មហារីក​។​

​បើសិន​ជា​អ្នក​មាន​បញ្ហា​ឈឺ​ឆ្អឹងខ្នង ឈឺចង្កេះ​មើល​មិន​ជា​នោះ​អ្នក​ត្រូវ​ទំនាក់ទំនង​ជាមួយ​មជ្ឈមណ្ឌល​ឯកទេស​ផ្នែក​ជំងឺ​ឆ្អឹង​កង​ខ្នង​ដើម្បី​រកអោយឃើញ​មូលហេតុ​និង​ដើម្បី​ធ្វើការ​ព្យាបាល​អោយ​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ឋភាព​។​

​មជ្ឈមណ្ឌល​ឆ្អឹង​កង​ខ្នង និង​សន្លាក់ នៃ​មន្ទីរពេទ្យ Ramsay Sime Darby Health Care ដែល​ទទួលស្គាល់​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​បានង្កើតឡើង​ដោយ​បច្ចេ​កវិ​ទ្យាវេជ្ជសាស្ត្រ​ល្អ​បំផុត​ជាមួយនឹង​ក្រុមគ្រូពេទ្យ និង​អ្នកជំនាញ​ឯកទេស​ខាង​វេជ្ជសាស្ត្រ​ដើម្បី​កំនត់​បាន​នូវ​រោគវិនិច្ឆ័យ ក៏ដូចជា​ការព្យាបាល​ជំងឺ​ឆ្អឹង​កង​ខ្នង និង​សន្លាក់​របស់​អ្នក​បាន​យ៉ាង​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​។
ឈឺ​ឆ្អឹងខ្នង ចង្កេះ​មើល​មិនជា សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​ឯកទេស​របស់​យើង​
​មជ្ឈមណ្ឌល​នេះ​ផ្តល់ជូន​នូវ​សេវាកម្ម​ពិសេសៗ​ដូចជា ការវះកាត់​ឆ្អឹង​កង​ខ្នង​ដែល​មាន​ការ​វះ​ស្នាម​បើកមុខ​តូច​បំផុត និង​ការវះកាត់​ប្តូរ​សន្លាក់​ទាំងមូល​តែ​ម្តង​ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ជា​ជំនួយ​។​
 ឈឺ​ឆ្អឹងខ្នង ចង្កេះ​មើល​មិនជា សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​ឯកទេស​របស់​យើង​
​មជ្ឈមណ្ឌល​សន្លាក់ឆ្អឹង​កង​ខ្នង និង​សន្លាក់​ពោរពេញ​ទៅ​ដោយ​សម្ភារៈ​ទំនើប​និង​សម្បូរ​បែប​ជាមួយនឹង​ជំនួយ​ដោយ​ការព្យបាល​ចលនា​ដោយ​ប្រើអាង​ហែល​ទឹក​ព្យាបាល​ជំងឺ (Hydrotherapy Pool)​។ សេវាកម្ម​ស្តា​លទ្ធ​ពលកម្ម​នេះ​អាច​ធ្វើ​តម្រូវ​ទៅតាម​ការចង់បាន​របស់​អ្នកជំងឺ​ម្នាក់ៗ ហើយ​អ្នកជំនាញ​ខាង​ព្យាបាល​ក៏​មាន​ការថែទាំ​បន្ថែម​ទៀត​ចំពោះ​វិធី​គ្រប់គ្រង​ជំងឺ​របស់​ពួកគេ និង​ដំណើរការ​នៃ​ការ​ជាសះស្បើយ​ទៀត​ដែរ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន តំណាង​មន្ទីរពេទ្យ Ramsay Sime Darby Healthcare ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​តាម​ទូរស័ព្ទលេ ០១២២៦៧២៧៧៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។