ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ


ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

​ស្ត្រី​ជា​ជនជាតិ​ឥណ្ឌា​​ម្នាក់​​មាន​ឈ្មោះ Goga Bai ​វ័យ ២៥ឆ្នាំ បាន​សម្រាល​​បាន​​ទារក​ដ៏​ធំ ទម្ងន់​​​ ៥,៩៧គីឡូក្រាម ​និង​បាន​បំបែក​កំណត់​ត្រា​​កូន​​ធ្ងន់​ជាង​គេ​បំផុត​នៅ​ប្រទេស​ឥណ្ឌា។

 

ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

 

ដោយសារ​តែ​ទំហំ​ទារក​ធំ ធ្វើ​ឲ្យ​ម្ដាយ​រូប​នេះ​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន និង​ត្រូវ​វះកាត់​ឆ្លង​ទន្លេ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ ក្នុង​ស្រុក Sri Ganganaga ​នៅ​រដ្ឋ​ Rajasthan ភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា​​កាល​ពី​​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ។ តាម​ធម្មតា​កូន​ទើប​កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ទម្ងន់ ៣គីឡូក្រាម​ប៉ុណ្ណោះ។

 

វេជ្ជបណ្ឌិត ​Dr. Anamika Aggarwal ចូល​រួម​សម្រាល​ម្នាក់​និយាយ​ថា ​លោក​​​មិន​ដែល​បាន​​ឃើញ​ទារក​ទើប​កើត​ធំ​បែប​នេះ​ទេ​ពី​មុន​មក ទារក​នេះ​ពិត​ជា​ធ្វើ​ឲ្យ​​ក្រុម​គ្រូពេទ្យ​​​​ភ្ញាក់​ផ្អើល​មែនទែន។ ទារក​នេះ​មិន​ត្រឹម​តែ​ធំ​ជាង​គេ​មិន​ធ្លាប់​មាន​​ក្នុង​មន្ទីរ​ពេទ្យ​​ទេ​ ថែម​ទាំង​ធំ​ជាង​គេ​បំផុត​នៅ​ទូទាំង​ប្រទេស​ទៀត​ផង ដោយ​កំណត់​ត្រា​ចាស់​មុន​​ទារិកា​ឈ្មោះ Manipur មាន​ទម្ងន់ ៥,៩គីឡូក្រាម​

 

ដំបូង​ឡើយ ទារក​​ពេល​សម្រាល​​ភ្លាម បាន​​កើត​ជំងឺ​ផ្លូវ​ដង្ហើម តែ​ឥឡូវ​​ទាំង​ម្ដាយ និង​កូន​ស្ថិត​ក្នុង​ស្ថាន​ភាព​ធម្មតា​វិញ​ហើយ ក្រោម​ការ​ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​គ្រូពេទ្យ​ឥណ្ឌា។ ស្ត្រី​ជា​ម្ដាយ​បាន​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​មាន​ទម្ងន់ ១០០គីឡូក្រាមផងដែរ៕

 

ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

 

ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

 

ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ
 

ចុច​អាន៖ ទារក​ចម្លែក​​មាន​ភ្នែក​មួយ​កណ្ដាល​ថ្ងាស និង​អត់​ច្រមុះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror