Lay ក្រុម EXO និងKrystal ក្រុម F(x) នឹង​ដើរ​តួឯក​នៅ​ក្នុង​​ភាពយន្ត​ចិន


Lay ក្រុម EXO និងKrystal ក្រុម F(x) នឹង​ដើរ​តួឯក​នៅ​ក្នុង​​ភាពយន្ត​ចិន

តារា​ចម្រៀង​ល្បី​ឈ្មោះ​ដែល​មក​ពី​ផលិតកម្ម​ SM Entertainment រួម​មាន Krystal Jung មក​ពី​ក្រុម F(x) និង Lay (Zhang Yixing) របស់​ក្រុម EXO​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ដើរ​តួ​ឯក​នៅ​ក្នុង​​ភាពយន្ត​​ចិន​មួយ​ដែល​មាន​ចំណង​ជើង​ថា “Biyeon”។

 

Lay ក្រុម EXO និងKrystal ក្រុម F(x) នឹង​ដើរ​តួឯក​នៅ​ក្នុង​​ភាពយន្ត​ចិន

 

ខ្សែ​ភាពយន្ត “Biyeon” នឹង​ចាប់​ផ្ដើម​ការ​ថត​នៅ​ចុង​ឆ្នាំ ២០១៥ ហើយ​​នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​​ក្នុង​ឆមាស​ទី​ពីរ​ឆ្នាំ ២០១៦។

 

ភាពយន្ត​នេះ​​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន​ចិន​មួយ ប៉ុន្តែ​អ្នក​ដឹក​នាំ​សម្ដែង Seong Si Heup ជា​ជនជាតិ​កូរ៉េ។ អ្នក​ដឹក​នាំ​សម្ដែង​ Si Heup ដែល​មាន​ឈ្មោះ​ល្បី​តាម​រយៈ​រឿង “The Plan Man”​សម្រេច​ចិត្ត​ជ្រើស​យកLay ដើរ​តួឯក​ក្នុង​រឿង​នេះ​ដោយ​សារ​សមាជិក EXO រូប​នេះ​ជា​ជនជាតិ​ចិន ដូចនេះ​ហើយ​វា​មិន​ធ្វើ​ឲ្យ​រឿង​នេះ​មិន​ដូច​ជា​រឿង​​បរទេស។

 

បន្ថែម​ពី​នេះ​ទៀត SM Entertainment គឺជា​ក្រុមហ៊ុន​មួ​យ​ក្នុង​ចំណោម​ក្រុមហ៊ុន​កម្សាន្ត​ផ្សេង​ទៀត​​ដែល​ប្រជាប្រិយ​ខ្លាំង​បំផុត ដូចនេះ​វត្តមាន​របស់ Krystal និង Lay នឹង​អាច​ទាក់​ទាញ​ទស្សនិកជន​មក​មើល​បាន​ច្រើន ដែល​មូលហេតុ​ចម្បង​ក្រុមហ៊ុន​ចិន​សម្រេច​ចិត្ត​ដាក់​ទុន​វិនិយោគ​ក្នុង​រឿង​នេះ។

 

យោង​តាម​ការ​រាយការណ៍​របស់ គេហទំព័រ Korea Times អ្នក​តំណាង​របស់ SM បាន​និយាយ​ថា ” ភាពយន្ត​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ពី​អ្នក​វិនិយោគ ដោយ​សារ​តែ​តារា​ទាំង​ពីរ គឺ Lay និង Krystal សុទ្ធ​តែ​ជា​អ្នក​មាន​ប្រជាប្រិយ​ភាព​នៅ​ប្រទេស​ចិន”។

 

SM Entertainment បាន​បន្ថែម​ទៀត​ថា​តារា​ចម្រៀង​ទាំង​ពីរ​នេះ កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​​សម្ដែង​របស់​ខ្លួន។ នៅ​ក្នុង​រឿង ​អ្នក​ទាំង​ពីរ​នឹង​ដើរ​តួ​បុរស​និង​នារី ដែល​ទទួល​បាន​ភាព​ជោគជ័យ​ទាំង​ក្នុង​អាជីព​និង​ការ​ងារ​និង​នៅ​លើ​វិថី​ស្នេហា​​តាម​រយៈ​ការ​រាំ។ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​នេះ​មាន​បទពិសោធន៍​រាំ​នៅ​លើ​ឆាក​ច្រើន ជា​មូលហេតុ​ពួក​គេ​ជា​ជម្រើស​ទី​មួយ​របស់​អ្នក​ដឹក​នាំ​សម្ដែង។ ៤០ % នៃ​ភាពយន្ត​នេះ​នឹង​ត្រូវ​បាន​ថត​នៅ​កូរ៉េ​ខាងត្បូង គឺ​ទីក្រុង​កំពង់ផែ Busan៕

 

ចុចអាន៖Lay សមាជិក​ EXO មិន​​ទទួល​កាដូ​ពី Fan ​ក្នុង​​ថ្ងៃ​ខួប​កំណើតទេ

ចុចអាន៖EXO វ៉ា​ដាច់ 1D ក្នុង​បញ្ជី​ ក្រុម​ចម្រៀង​លក់​អាល់ប៊ុម​ដាច់​បំផុត​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kpopstarz