សម្ភាស​លោក អ៊ុំ សំអាន ជុំវិញ​ការ​រក​ឃើញ​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ទី​៧ តុលា ថា លោក​ទើប​បាន​រក​ឃើញ​ផែនទី​មួយ​ទៀត ដែល​ជា​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ពី​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ។

សូម​ស្ដាប់​ការ​បកស្រាយ​របស់​តំណាងរាស្ត្រ​រូប​នេះ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖

មន្ត្រី​ខ្មែរ​​គ្រោង​ស្នើ​អ.ស.ប​ពិនិត្យ​មើល​ផែនទី​លោក អ៊ុំ សំអាន រក​ឃើញ

ឯកអគ្គរាជទូត​របស់​កម្ពុជា ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក ទុយ រី មាន​ប្រសាសន៍​ថា លោក​កំពុង​ស្នើ​តំណាង​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ​មើល​ផែនទី​ដែល​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​រក​ឃើញ​នៅ​អង្គការ​សហប្រជាជាតិ ថា​ជា​ផែនទី​បោន  ខា្នត ១/១០០.០០០ ដូច​មាន​ចែង​ក្នុង​មាត្រា ២ នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា៖ «ខ្ញុំ​បាន​ដឹង​ហើយ ហើយ​កំពុង​ទាក់ទង​តំណាង​អង្គការ​សហប្រជាជាតិ ដើម្បី​ទៅ​ពិនិត្យ​មើល​ផែនទី​ហ្នឹង​ឡើង​វិញ។ ខ្ញុំ​កំពុង​ចាត់ការ​រឿង​ហ្នឹង ហើយ​ខ្ញុំ​នឹង​ប្រាប់​ដំណឹង​នេះ​នៅ​ពេល​ក្រោយ»

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​ក្នុង​សហរដ្ឋអាមេរិក អះអាង​ថា ផែនទី​​ខា្នត ១/១០០.០០០ ​ដែល​លោក​រក​ឃើញ ត្រូវ​បាន​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​១៩៥៤ គឺ​រយៈពេល​ជិត ៣​ខែ ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ (Geneva) កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​ដដែល ស្តី​អំពី​ឯករាជ្យភាព និង​បូរណភាព​ទឹក​ដី​ឥណ្ឌូចិន ដែល​មាន​កម្ពុជា វៀតណាម ឡាវ។

សន្និសីទ​នោះ​ក៏​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​មហា​អំណាច​ទាំង ៥ រួម​មាន សហរដ្ឋអាមេរិក សហភាព​សូវៀត ចិន បារាំង និង អង់គ្លេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។