ផឹកតែ​ចេកទុំ​មួយពែងជួយឲ្យអ្នកគេង​លក់បានស្រួល

មនុស្សភាគច្រើន​តែងតែមាន​បញ្ហា​គេងមិនលក់ ឬ​ឧស្សាហ៍ភ្ញាក់ដឹងខ្លួនជាញឹកញាប់នៅពាក់កណ្តោលអាធ្រាត។ ប៉ុន្តែ​ ផ្លែចេក​អាច​ជួយឲ្យអ្នកគេង​លក់បាន​ស្រួល ព្រោះ​វាសម្បូរ​ទៅដោយ​​ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយឲ្យសាច់ដុំ និងសសៃឈាម​របស់អ្នក​មាន​ពេលសម្រាក។
 
ផឹកតែ​ចេកទុំ​មួយពែងជួយឲ្យអ្នកគេង​លក់បានស្រួល
គ្រឿងផ្សំ៖
- ចេកទុំ ១ផ្លែ
- ទឹក ១លីត្រ
- ទឹកឃ្មុំ
ការណែនាំ៖
- កាត់ក្បាល នឹងកន្ទុយចេកចេញ ហើយ​ដាក់វាចូលទៅក្នុងទឹក។ រួចដាំឲ្យពុះ​ក្នុងរយៈពេល ១០នាទី។
- ចាប់ផ្តើម​ច្រោះ​ល្បាយ​នេះ​ដាក់នៅក្នុងកែវមួយ រួចបន្ថែម​ទឹកឃ្មុំដើម្បីបង្កើនរសជាតិ។
- ផឹក​ភេជ្ជសៈនេះឲ្យបាន ១ម៉ោងមុនពេលចូលគេង៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផឹកតែ​ចេកទុំ​មួយពែងជួយឲ្យអ្នកគេង​លក់បានស្រួល
    • ផឹកតែ​ចេកទុំ​មួយពែងជួយឲ្យអ្នកគេង​លក់បានស្រួល已关闭评论
    • 412 views
    • Hide Sidebar
      A+
    Publish on:2015/10/08  Category:សុខភាព
    Tags: