Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ ក្រុមហ៊ុន ​Beats​ បាន​ប្រកាស​បង្ហាញ​នូវ​ឧបករណ៍ Bluetooth Speaker ម៉ូដែល​ថ្មី​មាន​ឈ្មោះថា​​ Pill+​ ហើយ​ក៏​ជា​ Speaker ដំបូង​ផង​ដែរ ​ដែលស្ថិត​នៅក្រោម​​កម្មសិទ្ធិ​​ផ្ទាល់​របស់​ក្រុមហ៊ុន Apple។

 

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

 

Pill+ គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ខុស​ពី​ Speaker Pill ជំនាន់​មុន​​ ដោយ​វា​ត្រូវ​បាន​រចនា​ថ្មី​មាន​ទម្ងន់​ស្រាល​ និង​តូច​ជាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​រចនា​បែប​ទាន់​សម័យ​របស់​វា​គឺ​បាន​ប្ដូរ​ប៊ូតុង​បិទ​បើក​ និង​ប៊ូតុង​សំឡេង​ដែល​ធ្លាប់​តែ​ស្ថិត​នៅ​​​ផ្នែក​ខាងក្រោយ​ ត្រូវ​ប្ដូរ​​​មក​ដាក់​ផ្នែក​ខាង​លើ​វិញ។ ប៉ុន្តែ​វា​ក៏​មិន​ខុស​ពី​ម៉ូដែល​មុន​ដែរ​​ Pill+ ​បាន​បំពាក់​ដោយ​ឧបករណ៍​បំពង​សំឡេង​ពីរ​នៅ​ផ្នែក​ចំហៀង​ និង​ពីរ​ទៀត​នៅ​ចំ​កណ្ដាល។

 

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

 

​នៅ​ផ្នែក​ខាង​ក្រោយ​​ Pill+ ​មាន​រន្ធ​ Lightning ​សម្រាប់​សាក​ថ្ម ហើយ​ក៏​នៅ​មាន​​រន្ធ​ដោត​កាស​ទំហំ ៣,៥ ម.ម និង​ រន្ធ​ USB ចំនួន​មួយ​ផង​ដែរ។ ​ចំពោះ​សំឡេង​ដែល​ផលិត​ដោយ​ Speaker ជំនាន់​ថ្មី​នេះ​គឺ​ខ្លាំង​ជាង ងំ​ជាង​ និង​ពីរោះ​ជាង​ Speaker Pill ជំនាន់​មុនៗ។ ចំណែក​ឯ​ថាមពល​ថ្ម​របស់​វា​គឺ​អាច​ប្រើ​បាន​ដល់​ទៅ​ ១២ ម៉ោង​ក្នុង​ការ​សាក​ម្ដង។ Beats Pill+ គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៣០ ដុល្លារ​សហរដ្ឋអាមេរិក​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Apple ចាប់​ពី​ខែ​ក្រោយ​ទៅ។

 

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន Apple បាន​ទិញ​ក្រុមហ៊ុន Beats កាល​ពី​​ឆ្នាំ​មុន​ក្នុង​តម្លៃ ៣ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕​

 

Apple ​ចេញ​ Speaker Beats ដំបូង​​​​ក្រោម​កម្មសិទ្ធិខ្លួនផ្ទាល់​ក្រោយ​​ទិញ​ Beats ជាង​មួយ​ឆ្នាំ

 

 

អាន​បន្ត៖​   Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ appleinsider