​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លក់​ថ្នាំញៀន​

ព្រះសីហនុ: កម្លាំង​អាវុធហត្ថខេត្ត​ព្រះសីហនុ បាន​ឃាត់​ស្ត្រី​ម្នាក់​លក់ និង​រក្សា​សារធាតុ​ថ្នាំញៀន​ដ៍​សកម្ម​ម្នាក់ នៅ​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ វិ​ន ធី​អ៊ុក ភេទ​ស្រី អាយុ​៦២​ឆ្នាំ ជា​អ្នកលក់ដូរ មាន​ទីលំនៅ​បណ្តោះអាសន្ន ភ្នំ​ខៀវ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ ដោយ​ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន យ៉ាងសកម្ម នាពេល​កន្លងមក ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ ទើប​ឈានទៅដល់ ការឃាត់ខ្លួន​បានតែ​ម្តង និង​ដកហូត​វត្ថុតាង រួមមាន​: ១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ៣០​កញ្ចប់​តូច ស្មើនឹង ៤,៨​ក្រាម​, ២-​ទូរ​សព្ទ័​ដៃ​ចំនួន ២​គ្រឿង និង​៣-​ប្រាក់​ខ្មែរ​ចំនួន​៦០.០០០​រៀល​។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត នោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V​/S

​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លក់​ថ្នាំញៀន​

​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លក់​ថ្នាំញៀន​