កីឡាវាយកូនបាល់កម្ពុជា ៣រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ WTA

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ ១ រូប និង កីឡាការិនី​មួយរូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ WTA នៅ​ប្រទេស​សឹង្ហ​បូរី ។​

​    ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩ ដល់ ថ្ងៃទី​២៦​តុលា ។ តាម​ការរំពឹងទុក​យ៉ាងហោចណាស់​ក៏មាន​ប្រទេស​ចំ​នួន ១២ ដែរ​ដែល​បានប្រកាស​ពី​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ។​

​     ​កីឡាការិនី ២ រូប​ដែល​បញ្ជូន​ទៅនោះ​នឹង​ប្រកួត​ក្នុង​ក្រុម​អាយុ​ក្រោម​១៦ ឆ្នាំ ។​កីឡាការិនី​ហួរ ស្រី​ពៅ​ត្រូវបាន​ជ្រើសរើស​មកពី​មណ្ឌលកុមារ​កំព្រា​បឹង​ខ្យា​ង និង កុមារី​ហូ ស្រី​ណុ​ច​ជ្រើសរើស​មកពី​មណ្ឌលកុមារ​កំព្រា​អា​រុណ​រះ​។​ពួកគេ​ចាប់ផ្ដើម​ លេង​កីឡា​វាយ​កូន​បាល់​នេះ​តាំងពី​អាយុ​ក្រោម​១២​ឆ្នាំ​មកម្ល៉េះ តែ​ពេលនេះ​ពួកគេ​មាន​អាយុ​ក្រោម​១៦ឆ្នាំ​ហើយ ។​

​    ​កីឡាករ​ឈៀង វណ្ណ​សក្តិ​ប្រកួត​ក្នុង​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ ។ កីឡាករ​រូបនេះ​ក៏​ជា​កីឡាករ​ឆ្នើម​វ័យក្មេង​ របស់​កម្ពុជា​ដែរ ។សព្វថ្ងៃនេះ​ពួកគេ​ហ្វឹកហាត់​មួយ​សប្ដាហ៍ ៣ ពេល​ជាមួយ​លោក​ម៉ម ផល្គុណ​ដែលជា​អ្នកទទួល​ បន្ទុក​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡាការិនី​ថ្នាល ។​
    លោកជាពៅដែលជាគ្រូបង្វឹករបស់សហព័ន្ធកីឡាវាយកូនបាល់បាននិយាយថានេះជា
ការប្រកួតដ៏សំខាន់ដែលអ្នកចូលរួមសុទ្ធតែមានពិន្ទុនៅក្នុងសហព័ន្ធកីឡាវាយកូនបាល់ពិភពលោក ។