​ចាប់ខ្លួន​ស្ត្រី​ម្នាក់ រួម​នឹង​ថ្នាំញៀន ៥៤​គ្រាប់​នៅ​ក្រុង​សំរោង​

ឧ​ត្ត​រ​មានជ័យ: កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥   កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ថោង សា​ម៉ិ បាន​ចុះបង្ក្រាប​ករណី ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​គោក​ឈូក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ ញ៉ែ​ត យី​ម ភេទ​ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ខាងលើ​។ ក្នុងនោះ សមត្ថកិច្ច​ដកហូត​សម្ភារៈ​វត្ថុតាង រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (wy )​ពណ៌​ក្រហម ចំនួន ៥៤​គ្រាប់ លុយ​ចំនួន ១១០,០០០​រៀល ខ្សែក​លោហៈធាតុ​ពណ៌​លឿង ចំនួន ១​ខ្សែ​។​

​សមត្ថកិច្ច បាន​បន្តថា ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ ប្រឆាំង​គ្រៀង​ញៀន​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​កសាង​សំណុំ​រឿ​បញ្ជូនទៅ​សាលា ដំបូង​ខេត្ត​៕V​/S