គណបក្ស​អំណាច​ខ្មែរ បើក​ស្នាក់ការ​ខេត្ត នៅ​ភូមិ​ជនបទ​មួយ​

បន្ទាយមានជ័យ: ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា បាន​ទៅ​បើក​ស្នាក់ការ​ថ្នាក់​ខេត្តបន្ទាយមានជ័យ នៅ​ភូមិ​បែក​ចាន​ថ្មី ឃុំ​រលួស ស្រុក​ស្វាយចេក កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៥​។​

​គណបក្ស​អំណាច​ខ្មែរ ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​រចនាសម្ព័ន្ធ និង​សមាជិក​បាន​លើក​ស្លាក​របស់​គណបក្ស​ខេត្ត នៅផ្ទះ​របស់​ឈ្មោះ ស៊ុយ សា​វីត ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ដែលជា​ប្រធាន​គណបក្ស​ខេត្ត​។​

​ក្នុងជំនួប​ជាមួយ​សមាជិក​គណបក្ស​របស់ខ្លួន មកពី​៤​ឃុំ គឺ​ឃុំ​រលួស សារ​ង្គ តា​ផូ  ស្វាយចេក ចំនួន​៤០០​នាក់ (​ស្រី​៣១០​នាក់​) ក្នុងនោះ​មាន​សិស្ស​៣០​នាក់ នោះ លោក​សួន សេរី​រដ្ឋា បាន​រិះគន់​ដោយ​អសុរ​ស​ចំពោះ​រដ្ឋាភិបាល បច្ចុប្បន្ន និង​ក៏​រិះគន់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សមរង្សី គណបក្ស​សិទ្ធិមនុស្ស រួមគ្នា​ជា​សម្ព័ន្ធ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​លើកជើង​តែ​ខ្លួនឯង ឬ​ហៅថា អង្គុយ​លើ​ចង្អេរ លើក​ខ្លួនឯង ឲ្យ​ខ្ពស់ត្រដែត​៕ V/S

គណបក្ស​អំណាច​ខ្មែរ បើក​ស្នាក់ការ​ខេត្ត នៅ​ភូមិ​ជនបទ​មួយ​

គណបក្ស​អំណាច​ខ្មែរ បើក​ស្នាក់ការ​ខេត្ត នៅ​ភូមិ​ជនបទ​មួយ​

គណបក្ស​អំណាច​ខ្មែរ បើក​ស្នាក់ការ​ខេត្ត នៅ​ភូមិ​ជនបទ​មួយ​

 លោក សួន សេរី​រដ្ឋា មេគណបក្ស​អំណាច​ខ្មែរ​ទៅ​បើក​ស្នាក់ការ​ខេត្ត​នៅ​ភូមិ​បែក​ចាន​ឃុំ​រលួស​ស្រុក​ស្វាយចេក​(​រូប​:​ប​.​ជ័យ​)