ការរកឃើញភពថ្មី បានធ្វើឲ្យក្រុម អ្នកវិទ្យាសាស្រ្ត មានភាពស្មុគស្មាញ

ឡុងដ៏៖ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអង់គ្លេស និងអាមេរិកនិយាយថា ពួកគេបានរកឃើញ ភពជាច្រើនបាននៅ ផ្តុំគ្នា នៅក្នុងតំបន់មួយចំនួន ក្នុងកាឡាក់ស៊ី ជាទីនៃកញ្ចុំផ្កាយនៃ ដែលយើងអាចមើលឃើញ នាពេលយប់ក្នុង លំហអាកាស។

មហាវិទ្យាល័យអុកហ្វតបានធ្វើសេចក្តីរាយការណ៍ថា ក្រុមអ្នកស្ម័គ្រចិត្តដែលបានប្រើប្រាស់ វ៉េបសាយ Planethunters.org ដែលជាផ្នែកមួយនៃគ្រោងការ Zooniverse របស់មហាវិទ្យាល័យ អុកហ្វត បានរកឃើញភពថ្មី ចំនួន១៥ ដែលនៅក្នុងចំនោមនោះមានភពមួយ មានទំហំប៉ុន ភពព្រហស្បតិ៍ ដែលត្រូវបានគេហៅថា PH2 b ។

ម្យ៉ាងវិញទៀត ការរកឃើញនេះត្រូវបានបញ្ជាក់ថា ភពថ្មីទំហំប៉ុនភពព្រះហស្បតិ៍ កំពុងត្រូវ បាន តាមដានដោយ កែវយឺត Keck នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក។ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថាៈ "ភពព្រះហស្បតិ៍របស់យើង មានព្រះច័ន្ទផ្ទាល់ខ្លួនធំៗចំនួន ៤ ដែលព្រះច័ន្ទ ទាំងនោះសំបូរទៅដោយទឹក។ មួយវិញទៀត ចូរស្រម៉ៃថា ប្រសិន បើភពមួយមានទំហំព្រះច័ន្ទ ប៉ុន និងលក្ខណៈស្រដៀង ភពផែនដី ពិភពលោកនឹងពោរពេញទៅដោយ ទន្លេបឹងបួ។ "
លោក Ji Wang មកពីមហាវិទ្យាល័យ Yale សហរដ្ឋអាមេរិកបាននិយាយថាៈ "ពួកយើងអាចប៉ាន ស្មានថា ភព PH2 b ប្រហែលជាមានព្រះច័ន្ទដែលសំបូរថ្ម ដែលអាចជាកន្លែងសមរម្យ សម្រាប់ឲ្យ ជីវិតរស់នៅបាន។" ទោះបីជាការរក ឃើញបែបនេះ ក្តី នេះគ្រាន់តែជាការរកឃើញ ប៉ុន្តែសម្រាប់ការទៅឲ្យដល់ទីនោះ គឺសូម្បីតែស្រមៃក៏មិនហ៊ានដែរ ព្រោះសម្រាប់ប្រព័ន្ធ ព្រះអាទិត្យដែលជិតយើងបំផុត ក៏ត្រូវប្រើពេលជាង ៧០ឆ្នាំដែរ ទើបជិះទៅដល់៕

ការរកឃើញភពថ្មី បានធ្វើឲ្យក្រុម អ្នកវិទ្យាសាស្រ្ត មានភាពស្មុគស្មាញ