Toyota បង្អួត​បច្ចេកវិទ្យា​រថយន្ត​គ្មាន​មនុស្ស​បើក​សម្រាប់​ចេញ​លក់​នៅ​ឆ្នាំ​2020

ប្រទេស​ជប៉ុន ៖ កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត Toyota Motor Corp បាន​ដាក់​បង្ហាញ​នូវ​កំណែទម្រង់​ថ្មី​របស់​ខ្លួន​គឺ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​អ្នក​ផលិត​រថយន្ត​ដទៃ​ទៀត​ដូច​ជា Google Inc ដែល​ទើបនឹង​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​ក្នុង​នោះ Toyota ក៏​សន្យា​ថា នឹង​ចាប់ផ្តើម​សម្ពាធ​ទីផ្សារ​លក់​រថយន្ត​គ្មាន​មនុស្ស​បើក​នៅ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​២០២០​ខាង​មុខ ។

Toyota បាន​បង្ហាញ​នូវ​ការ​ដើរ​តាម​គន្លង​នៃ​ច្បាប់​ក្នុង​ការ​បើកបរ​លើ​ផ្លូវជាតិ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា គំរូ​នៃ​ចល័ត​ភាព​នៃ​មនុស្ស​មួយ​ក្រុម ដែល​មាន​ន័យ​ថា អ្នក​បើក​ក៏​ដូច​ជា​វត្ថុ​សិប្ប​និ​មិ្ម​ត​ដែល​ឆ្លាត​វៃ​ស្ថិត​ក្នុង​កញ្ចប់​សិន​ស័​រ​របស់​រថយន្ត​គឺ​ប្រតិបត្តិការ​រួម​គ្នា​ជា​ធ្លុង​មួយ​ឬ​ក្នុង​ក្រុម​តែ​មួយ ។

នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នេះ​ដែរ Lexus បើកបរ​ដោយ​ស្វ័យប្រវត្តិ​បាន​ក្នុង​កម្រិត​ល្បឿន​កំណត់​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ថេរវេលា​១០​នាទី ការ​ផ្លាស់​ប្តូរ​ចំណែក​ផ្លូវ​(​ជែង​) ការ​ជាន់​ហ្វ្រាំង និង​ការ​យក​ចង្កូត​ជាដើម ។ មនុស្ស​ឬ​អ្នក​ដែល​អង្គុយ​នៅ​មុខ​ចង្កូត ពុំ​ចាំបាច់​ធ្វើ​អ្វី​ទាំងអស់​វៀរលែងតែ​ការ​ចុច​ប៊ូ​តុង​បើក​ឲ្យ​ដំណើរការ​នៅ​ក្នុង​បច្ចេកវិទ្យា​នោះ​ប៉ុណ្ណោះ ។

ផែនការ​របស់ Toyota គឺជា​ផ្នែក​មួយ​ធំធេង​ជាង​មុន​នៃ​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ចំពោះ​ការ​បើក​ទីផ្សារ​រថយន្ត​គ្មាន​មនុស្ស​បើក​ឬ​បើកបរ​ដោយ​ខ្លួនឯង​មិន​ចាំបាច់​រវល់​ដល់​មនុស្ស​នៅ​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ។ 

ជាមួយនឹង​ការ​ជឿនលឿន​នៃ​សិន​ស័​រ​និង​ប្រព័ន្ធ​ទូរគមនាគមន៍​ដូច​ជា​បច្ចេកវិទ្យា​មានការ​ចាប់​យក​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ជា​ពិសេស​ដូច​ជា​វិធានការ​សុវត្ថិភាព​ដែល​លំបាក​និង​ការ​ប្រតិបត្តិ​ក្នុង​ការ​បើកបរ​ដូច​ជា​ការ​ចូល​ចូ​ត​ជាដើម​។

លោក Moritaka Yoshida ប្រធាន​មន្ត្រី​បច្ចេកវិទ្យា​សុវត្ថិភាព​បាន​ឲ្យ​ដឹង​ថា « ទិស​ដៅ​របស់​យើង​គឺ​នឹង​ផ្តល់​នូវ​សេរីភាព​នៃ​ការ​បំ​លាស់​ទី​របស់​អ្នក​រាល់គ្នា​រាប់​បញ្ចូល​មនុស្ស​ចាស់ជរា​និង​អ្នកមាន​កាយវិកលកម្ម​(​វិបល្លាស់​ស្មារតី​)​ជាដើម​» ។

ប៉ុន្តែ​លោក​ទទួលស្គាល់​ថា បច្ចេកវិទ្យា​នេះ​គឺ​នៅ​មិន​ទាន់​ធ្វើ​រួចរាល់​នៅឡើយ​ទេ​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ​ដងផ្លូវ​ដែល​មាន​អ្នក​ថ្មើរជើង​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ជា​ច្រើន​នោះ​។

ស្រប​ពេល​ដែល​មានការ​សង្កត់ធ្ងន់​ទៅ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ជាមួយនឹង​រថយន្ត​ម៉ាស៊ីន​កូនកាត់​សាំង​-​អគ្គិសនី​និង​ប្រើ​ថាមពល​អុ​ី​ដ្រូ​សែន បច្ចេកទេស​បើកបរ​ដោយ​ស្វ័យប្រវត្តិ​គឺ​ផ្តោត​ការ​ស្រាវជ្រាវ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​តែ​ម្តង​។ បច្ចេកវិទ្យា​ទាំងនោះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​ព​ណ៍​រថយន្តក្រុង​តូ​ក្យូ​នៅ​ពេល​ខាង​មុខ​ដែល​នឹង​បើក​ឲ្យ​ដំណើរការ​ជា​សាធារណៈ​ចុងខែ​នេះ ។

ក្រុមហ៊ុន Google ក៏​កំពុង​ធ្វើតេស្ត​និង​សម្រិតសម្រាំង​ឡើង​នូវ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ដែល​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ការ​ស្វែងរក​អ្វី​ដែល​ថ្មី ។

ប្រព័ន្ធ​នេះ​ដែរ នឹង​ផ្តល់​ជា​ជម្រើស​មួយ​នៅ​ក្នុង​បី​ម៉ូ​ដែល​ដែល​នឹង​ត្រូវ​ដាក់​លក់​នៅ​ប្រទេស​ជប៉ុន​ចុងឆ្នាំ​នេះ រាប់​បញ្ចូល​ម៉ូ​ដែល Crown ប្រភេទ​ប្រណីត​ជាដើម ។ ការ​ធ្វើតេស្ត​សាកល្បង​កំពុង​ចាប់ផ្តើម​ឡើង​នៅ​សហរដ្ឋអាមេរិក បុ​៉​ន្តែ​ផែនការ​ដាក់​លក់​ក្រុមហ៊ុន​នៅ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ ៕