​ជនជាតិដើម​ភាគតិច​ប្រឈម​កង្វះ​ទីតាំង​លក់​ផលិតផល​គ្មាន​ជាតិគីមី

ខេត្តរតនគិរី​៖​ជនជាតិដើម​ភាគតិច​កំពុង​ប្រឈម​នឹង​កន្លែង​លក់​បន្លែ​ធម្មជាតិ​ដែល​គ្មាន ជាតិគីមី​ខណៈដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​មើលរំលង​ហើយ​គ្មាន ការយកចិត្តទុកដាក់​រក​កន្លែង​ឬ​ទីផ្សារ​ណាមួយ​ឲ្យ​ពួកគាត់​បាន​លក់​ស្រួល ឡើយ​។ 

​    ​ជាក់ស្តែង​នៅ​ថ្ងៃ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ស្រុក​អូរ​ជុំ ក្រុង​បាន​លុង​ទៅ​ស្រុក​អូរ​យ៉ា​ដាវ​ក៏​ប្រទះ​ឃើញថា ជនជាតិដើម​ភាគតិច​កំពុង​លក់​បន្លែ ផ្លែឈើ​តាម​ចឹ​ញ្ជើ​ម​ថ្នល់​ក្រោម​ដើមឈើ​ជាច្រើន​កន្លែង មើលទៅ​គួរ​ឲ្យ​អាណិតអាសូរ​ដល់​ពួកគាត់​ណាស់ ជាពិសេស​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​ក្យ​ថា​ហេតុ​ថែម​ទៀតផង​។ 

​    ​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មកលេង​នៅ​ខេត្តរតនគិរី នេះ កំពុងតែ​ចូល​ទិញ​បន្លែ ផ្លែឈើ​គ្រឿង​ឧបភោគបរិភោគ ដែល​ជនជាតិដើម​ភាគតិច​បាន​លក់ ពីព្រោះ​ពួកគាត់​គិតថា​ជា​បន្លែ ផ្លែឈើ​ធម្មជាតិ​ពិតៗ គ្មាន​ជាតិគីមី សូម្បីតែ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី ក៏​ពួកគាត់​ជិៈ​រថយន្ត​ទៅ​ទិញ​បន្លែ ផ្លែឈើ​ពី​ជនជាតិ​នៅតាម​បណ្តោយ​ផ្លូវ​នេះ​ផងដែរ​។ ហេតុដូចនេះ​ហើយ​ក្រុម​អ្នក​សារពត៌មាន​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុង មូលដ្ឋាន​មេត្តា​គិត​គួរ​ដល់​ពួកគាត់​ឲ្យ​មាន​កន្លែង​លក់ដូរ​ត្រឹមត្រូវ​ផង ហើយ​គួ​តែ​ធ្វើ​ផ្សារ​ជួន​ពួកគាត់​លក់ដូរ​កុំ​បង់ប្រាក់ ឫ​យក​ភាស៊ី​ពី​ពួកគាត់​ឡើយ​។ ព្រោះ​ទឹកដី​ភាគ​ឦសាន​នេះ​គឺ​សំបូរ​ទៅដោយ​ជនជាតិភាគតិច​រស់នៅ​។ 

​    ​ប្រភពពី​ភ្ញៀវទេសចរ​បាន​រិៈ​គន់​ដល់​អាជ្ញាធរ​ខ្លាំងណាស់​ដោយ​មិន យកចិត្តទុកដាក់​ដល់​ជនជាតិភាគតិច អាជ្ញាធរ​ត្រូវតែ​ធ្វើ​ផ្សារ​ជនជាតិ​ឲ្យ​បាន​គ្រប់​ស្រុក​និ​មួយៗ​ជាពិសេស នៅក្នុង​ក្រុង​បាន​លុង​នេះ​តែម្តង​ទុកជា​ស្នាដៃ​អ្នកជំនាន់ក្រោយ​៕

​ជនជាតិដើម​ភាគតិច​ប្រឈម​កង្វះ​ទីតាំង​លក់​ផលិតផល​គ្មាន​ជាតិគីមី
​ជនជាតិដើម​ភាគតិច​ប្រឈម​កង្វះ​ទីតាំង​លក់​ផលិតផល​គ្មាន​ជាតិគីមី