ជនភៀសខ្លួន ម៉ុងតាញ៉ា២៤នាក់ បានត្រឡប់ទៅ ប្រទេសដើម វៀតណាមព្រឹកមិញ

ភ្នំពេញ៖ ជនភៀសខ្លួន ចារ៉ាយ ម៉ុងតាញ៉ា ចំនួន២៤នាក់ ក្នុងចំណោម២០០នាក់ បានស្ម័គ្រចិត្ត ត្រឡប់ទៅស្រុក កំណើត នៅប្រទេស វៀតណាមវិញហើយ នៅម៉ោង៧ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។

កាលពីពេលថ្មីៗនេះ ជនភៀសខ្លួនម៉ុងតាញ៉ាជិត ២០០នាក់បានមកសុំសិទ្ធិជ្រកកោន ក្នុងឋានៈជាជនភៀសនៅ កម្ពុជា ដែលឆ្លងចូលមកតាមព្រំដែននៃខេត្តរតនគិរី ហើយនៅព្រលប់ថ្ងៃទី៧ តុលានេះ ពួកគេត្រូវបានបញ្ជូនមក ក្រុងបានឡុង។ ក្នុងនោះក្បួនរថយន្ត៤គ្រឿង អមដោយរថយន្តសារ៉ែន របស់ក្រសួងមហាផ្ទៃ ព្រមទាំងមាន ប៉ូលិសចរាចរណ៍ ធ្វើចរាចរណ៍អមសងខាងផ្លូវ ចូលក្រុងបានលុងផងដែរ។

លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ជនភៀសខ្លួនទាំង២៤នាក់ ដែល បានស្ម័គ្រចិត្តសុំត្រឡប់ទៅស្រុកកំណើតវិញនោះ នៅម៉ោង៧ព្រឹកថ្ងៃទី៨ តុលានេះ បានចេញដំណើរដោយ ឆ្លងកាត់តាមច្រកអន្តរជាតិអូរយ៉ាដាវ ទៅប្រទេសវៀតណាមរួចរាល់ហើយ៕

ជនភៀសខ្លួន ម៉ុងតាញ៉ា២៤នាក់ បានត្រឡប់ទៅ ប្រទេសដើម វៀតណាមព្រឹកមិញ

ជនភៀសខ្លួន ម៉ុងតាញ៉ា២៤នាក់ បានត្រឡប់ទៅ ប្រទេសដើម វៀតណាមព្រឹកមិញ