សាលាប៊ែលធី ប្រគល់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដល់សិស្សជយលាភីថ្នាក់ទី១២ ជំនាន់ទី១០ ចំនួន៨៦៤នាក់

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ សាលាប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ជូនដល់សិស្សជយលាភី ដែលបានបញ្ចប់ការសិក្សា នៅប៊ែលធី និងប្រឡងជាប់ថ្នាក់ជាតិ ឆ្នាំ សិក្សា២០១៤-២០១៥ ជំនាន់ទី១០ចំនួន ៨៦៤នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួល ស្លែង) ក្រោមអធិបតីភាពលោកលី ឆេងអគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងស្រី ។

លោកលី ប៊ុនឆៃអគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សាថ្មី២០១៥-២០១៦នេះ មានសិស្សថ្នាក់ទី១២ ចំនួន ១.១៧៣នាក់ ហើយឆ្នាំសិក្សា២០១៤-២០១៥កន្លងមកនេះ មានសិស្សចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១.១០២ នាក់ បានប្រឡងជាប់ ចំនួន ៨៦៤នាក់ ស្មើនឹង ៧៨.៤០% ក្នុងនោះជាប់និទ្ទេស A ចំនួន៦នាក់ និទ្ទេស B ចំនួន ៣២នាក់ និទ្ទេស C ចំនួន ៩៤នាក់ និទ្ទេស D ចំនួន ១៣៨នាក់ និង និទ្ទេស E ចំនួន ៥៩៤នាក់ ដោយឡែកថ្នាក់ទី៩ មានសិស្សពូកែ ជាប់ទូទាំងរាជធានីភ្នំពេញ ចំនួន ០៧នាក់  និងជាប់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ចំនួន ០២នាក់ផងដែរ។កន្លងមកសិស្សបានប្រឡងបញ្ចប់ថ្នាក់ទី១២ ទាំង៩ជំនាន់(២០០៥-២០១៤)មានចំនួន ៤.៩០៤នាក់ជាប់៤.៥៥៨នាក់ ស្មើនឹង៩២.៩៥%។ នៅក្នុងឆ្នាំសិក្សាថ្មីនេះ សាលានឹងខិតខំពង្រឹងគុណ ភាពបន្ថែមទៀត ធ្វើយ៉ាងណាឲ្យសិស្សថ្នាក់ទី១២ ដែលត្រូវចូលរួមប្រឡងបាក់ឌុប ជាប់យ៉ាងហោចណាស់ ចាប់ពី ៩០%ឡើងទៅ និងសិស្សបញ្ចប់Level12 ផ្នែកភាសាអង់គ្លេស ត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិTOEFL ឬ IELTSយ៉ាងតិច5.5ឡើងទៅ ដើម្បីឲ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ក្នុងឱកាសនោះផងដែរលោកលី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់ គ្រួសារ និងសង្គម រហូតទទួលបានសញ្ញាបត្រនាពេលនេះ។  

ជាមួយគ្នានោះលោកអគ្គនាយក  ក៏បានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្សនិទ្ទេសA ទៅ សិក្សានៅប្រទសដែលប្រទេសទាំងនោះ បានចុះ MOU ជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនោះ។

លោកក៏បានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងតាមបណ្តាសាខាសាលាប៊ែលធីទាំងអស់ រហូតទទួលបានជោគជ័យនៅថ្ងៃនេះ ហើយ លោកក៏បានសំណូមពរឲ្យបន្តការសហការនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។ ឯកឧត្តមបានមានប្រសាសន៍ផងដែរថា សមិទ្ធផល និងការរីកចម្រើនរបស់ប៊ែលធី គ្រុបពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា  អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមាតា បិតា អាណាព្យាបាល សិស្ស-និស្សិត ផងដែរ ។ ពិសេសជាងនេះទៅទៀត ដោយមានគោល នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសុខ សន្តិភាព ពេញលេញ ស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សជយលាភីអោយខិតខំបន្តការសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សា ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនដណ្តើម ទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ នឹងឈានមកសិក្សានៅសាកលវិទ្យាល័យប៊ែលធីលំដាប់អន្តរជាតិដ៏ទំនើបរបស់យើងនេះ។ បន្ទាប់មកឯកឧត្តមប្រធានគណៈអធិបតី ក៏បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជយ លាភីទាំង ៨៦៤នាក់  នាពេលនោះផងដែរ  ៕