បុរសម្នាក់បើករថយន្ដ លឿនទៅបុករះ​ ម៉ូតូចតស្ងៀម ជាច្រើនគ្រឿង តែគេចមិនផុត ពីសមត្ថកិច្ច

ភ្នំពេញ: ម៉ូតូចំនួន០៨គ្រឿង រងកាខូចខាតយ៉ាងដំណំ ខណះដែលម្ចាស់ចតទុកនៅ ខាងមុខហាងយីហោ ឡុង លីន បន្ទាប់ បុរសម្នាក់បើករថយន្ដ CRV មួយគ្រឿងក្នុង ល្បឿនលឿនដោយវ៉ារថយន្ត១គ្រឿងទៀតក៏ជ្រុលបុករះ ម៉ូតូតែម្តង  ហើយបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាម បើករត់គេចខ្លួនដល់ផ្លូវ បឹងកក់ សង្កាត់ស្រះចក ទើបសមត្ថកិច្ចដេញ តាមឃាត់រថយន្តនិងអ្នកបើកបរបាន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩  សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

រថយន្ដបង្កម៉ាក CRV ពណ៍ខ្មៅពាក់ស្លាក លេខ ភ្នំពេញ 2J-9559 បើកបរដោយបុរស ម្នាក់ មិនស្គាល់ឈ្មោះ ។

តាមប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញរថយន្ដបង្ក បើកបរដោយ បុរស់ម្នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុរថយន្ដបានវ៉ា ជែងនឹងរថយន្ដមួយគ្រឿងទៀតតែមិនផុតក៏ជ្រុលបុករះម៉ូតូដែលម្ចាស់ចតទុកនៅខាងមុខហាងរងកាខូចខាត០៨គ្រឿង តែមិនបង្កឲ្យមាន អ្នករងរបួសនោះទេ ។ ហើយក្នុងហេតុការណ៍នោះ ដែល រថយន្ដបង្កមិនបានឈប់ដោះស្រាយ នៅកន្លែងកើតហេតុទេគឺព្យាយាមបើករត់គេចរហូតដល់ផ្លូវបឹងកក់ ក្នុងសង្កាត់ស្រះចក ទើបសមត្ថកិច្ចដេញ តាមចាប់ជាប់ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញ ធ្វើការវាស់វែងយកម៉ូតនឹង រថយន្ដបង្ក ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕