រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់ឈ្នួល អប្បបរមា ដល់កម្មករ១៤០ដុល្លារនៅឆ្នាំក្រោយ

-ការចរចាគណៈកម្មការប្រឹក្សា ការងារបានចំនួន១៣៥ដុល្លារ,សម្តេចតេជោហ៊ុន សែន បន្ថែម៥ដុល្លារទៀត

ភ្នំពេញ ៖ ក្រោយពីបញ្ចប់កិច្ចពិភាក្សាអស់រយៈពេលពេញមួយព្រឹកត្រីភាគី បានសម្រេចយក១៣៥ដុល្លារ គឺជាការកំណត់ប្រាក់គោលរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងសម្រាប់ឆ្នាំ២០១៦។

ការសម្រេចនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នាទីស្តីការក្រសួង តាមរយៈគណៈកម្មការប្រឹក្សាការងារ ដែលមានការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថៅកែរោងចក្រ និងសហជីព សរុបចំនួន២៨រូប។

ព្រមជាមួយគ្នានេះដែរ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានប្រកាសក្រោយបញ្ចប់កិច្ចពិភាក្សាថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចបន្ថែម៥ដុល្លារទៀត លើប្រាក់ខែកំណត់១៣៥ដុល្លារ។

កិច្ចប្រជុំព្រឹកមិញនេះ មានសមាសភាពខាងក្រសួងការងារ ១៤រូប ថៅកែ៧រូប និងសហជីព៧រូប។

ការបោះឆ្នោតកំណត់យក១៦០ដុល្លារ មាន២សំឡេង ក្រៅពីនេះបោះឆ្នោតយក១៣៥ដុល្លារទាំងអស់៕