វិជ្ជាមេផ្ទះ៖ ត្រីចៀនចួន

ត្រីចៀន​ចួន ​ដាក់សៀង​ ខ្ញី​ គ្រាន់​តែ​នឹក​ដល់​ក៏ឃ្លាន​បាយ​ភ្លាមហើយ​ ។​ ត្រី ដែល​យកមក​ចៀន​ចួនឆ្ងាញ់​ គួរ​ប្រើ​ត្រីសណ្ដាយ ​ព្រោះ​ត្រីសណ្ដាយ​សាច់ណែន​ស្វិត ​ងាយចៀន​ មិនបែក​សាច់។​
វិជ្ជាមេផ្ទះ៖ ត្រីចៀនចួន

គ្រឿងផ្សំ
ខ្ញី ហាន់ជាសរសៃត្រីសណ្ដាយសៀងផ្អែមក្រូចឆ្មារស្លឹកខ្ទឹម
វិធីធ្វើដាក់​ប្រេង​ឆានៅខ្ទះ ​អោយ​ក្ដៅ​បន្តិច​ ទើប​ដាក់​ត្រី​ចៀន ​អោយ​ក្រៀម​ស្រួយល្អ​(កុំ​ប្រែច្រើន​ដងពេក​ អាច​នាំអោយ​បែក​សាច់ត្រី)​។ ពេល​ត្រីឆ្អិន​ក្រៀម ​លើក​ចេញសិន​ រួចដាក់​ខ្ញីឆា​ប្រើ​ភ្លើង​តិចៗ ​អោយខ្ញី​ក្រៀម។​ ឆ្លៀត​ពេល​កំពុង​ឆាខ្ញី​ យើង​មក​លាយគ្រឿង​សៀង​សិន៖​ សៀង​ផ្អែម ​ចាក់ដាក់​ចាន ​ហាន់​ស្លឹកខ្ទឹម​ដាក់​ រួចថែម​ទឹក​បន្តិច ​ក្រូច​ឆ្មារ​បន្តិច ​អោយ​មាន​រសជាតិ ​ប្រៃ​ផ្អែមជូរ។​ ដល់​ពេល​ខ្ញីឆ្អិន​ក្រៀម​ហើយ ​ចាក់ទឹក​សៀង​ចូល​ខ្ទះ​នោះ ​ទើប​ដាក់ត្រី​ចៀន​ចូល​ ប្រើ​ភ្លើង​តិចៗ​ ដើម្បី​អោយ​ត្រី​ចូល​ជាតិ​ ជាមួយ​និងសៀង ​ភ្លក្ស​មើល​ ថែម​ថយ​ជាការ​ស្រេច៕​
​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​