ចាប់ខ្លួន​ស្ត្រី ជេរប្រមាថ​សមត្ថកិច្ច បាន​ហើយ​

បាត់ដំបង​:  ស្ត្រី​ដែល​ស្រវឹង​ជោក ហើយ​នោម​ដាក់​ខោ ជេរប្រមាថ​មន្ត្រី នគរបាល នៅ​ស្រុក​សំពៅ​លូន ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នេះ​។​

​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ កំពុង​ត្រូវបាន​កម្លាំង របស់លោក បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង និង​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​ករណី​ខាងលើនេះ សមត្ថកិច្ច បាន​រៀបរាប់ថា ដំបូង​គេ​ឃើញ​មាន​រថយន្ត មួយគ្រឿង ម៉ាក Audi Q7 ស៊េរី​ទំនើប ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7576 បាន​បើកបរ​យ៉ាង​លឿន ដោយ​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥៧B ដោយមាន​សភាព​រេ​ពេញ​ផ្លូវ​។  លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នេះ បាន​រេ​ចង្កូត ទៅបុក​អ្នកជិះ​កង់​ម្នាក់ ដែល​កំពុងធ្វើដំណើរ ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវបញ្ជូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។​

​ដោយឡែក រថយន្ត​បង្កហេតុ បាន​ព្យាយាម​បើក​រត់​គេចចេញ ពី​ចំណុចកើតហេតុ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន តាម​ប្រមាញ់ និង​ឃាត់​បាន​ភ្លាមៗ​តែម្តង​។ ស្ត្រី​ដែល​ជើង​ខ្លាំង​ជេរ ប្រមាថ​សមត្ថកិច្ច បាន​អះអាងថា ខ្លួន​មានឈ្មោះ សូ ដា​ម៉ា អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​។​

​ក្រោយពី​បានគេច​ខ្លួន ចូលទៅក្នុង​ទឹកដី​ថៃ បាត់​មួយរយៈ​មក ស្ត្រី​រូបនេះ​បាន​ទៅសម្ងំ បួស​ជា​ដូនជី ហើយ​បាន​សឹក​មកវិញ រួច​បាន​លប​ចូលមក ស្រុក​សំពៅ​លូន​វិញ ក្នុង​បំណង​ចូល​ផ្ទះ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចាប់ខ្លួនបាន​តែម្តង​៕V​/S

ចាប់ខ្លួន​ស្ត្រី ជេរប្រមាថ​សមត្ថកិច្ច បាន​ហើយ​

ចាប់ខ្លួន​ស្ត្រី ជេរប្រមាថ​សមត្ថកិច្ច បាន​ហើយ​