​រក​បច្ច័យ​ជួសជុល​កុដិ និង​កសាង​សមិទ្ធផល​វត្ត​បន្ត ពេល​កាន់បិណ្ឌ នៅ​វត្ត​តា​បែន​

បន្ទាយមានជ័យ: មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង សប្បុរសជន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​ទៅកាន់​វេន​ទី​៩ នៅ​វត្ត​ពោធិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៦ និង​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​។​
    
​វេន​នេះ​មានការ​ចូលរួម​ពី លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន -​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ លោកស្រី ម៉ៅ ម៉ា​ល័យ​-​កែ​គឹមយ៉ាន និង​ថ្នាក់ដឹកនាំ មកពី​ក្រុងភ្នំពេញ និង​ខេត្ត​នានា ។ ក៏មាន​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត និង​មន្ត្រី​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី ជំនាញ​ស៊ីវិល កងកម្លាំង ប្រជា​ពុទ្ធបរិស័ទ ក្នុង​ខេត្ត និង​មូលដ្ឋាន យ៉ាងច្រើន​ផងដែរ​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី បាន​កាន់​វេន​បិណ្ឌ​លើកដំបូង ក្នុង​វត្ត នា​ស្រុកកំណើត​នៃ​ភរិយា របស់លោក ដើម្បី​រាប់បាត្រ វេរចង្ហាន់ និង​ទេយ្យទាន ប្រគេន​ព្រះ​ស​ង្ឈ ដើម្បី​ឧទ្ទិស​មគ្គផល​កុសលផល​បុណ្យ ជូន​ចំពោះ​អ្នកមានគុណ ឱ​ពុក​ម្តាយ បុព្វការី​ជន សាច់ញាតិ​៧​សន្តាន និង​មួយផ្នែក​ទៀត ក៏​ឧទ្ទិស​ដល់​ព្រះ​វិញាណក្ខន្ធ ថ្នាក់ដឹកនាំ វីរជន​. កម្មាភិបាល យុទ្ធជន​នារី បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ផងដែរ​។​
    
​ក្នុង​វេន​នៃ​មហា​សាមគ្គី​នោះ បើតាម​អាចារ្យ និង​គណៈកម្មការ​វត្ត​ពោធិ​តា​បែន បានអោយដឹងថា​: ក្រៅពី​ទេយ្យទាន សម្ភារ​: បរិក្ខារ​ជាច្រើន ក៏​ប្រមូល​បច្ច័យ​បាន​ជាង ១១ លាន​រៀល និង ១.០០០ ដុល្លារ​អាមេរិក​។ បច្ច័យ​នោះ នឹង​ប្រើប្រាស់​ក្នុង​កិច្ច​ការសាងសង់ សមិទ្ធផល​បន្ត​ក្នុង​វត្ត ទ្រទ្រង់​ពុទ្ធសាសនា និង​មួយផ្នែក​តូច សម្រាប់​ជួសជុល​កុដិ​ឈើ​១​ខ្នង​៕V/S