ចាប់ខ្លួន​ចោរប្លន់ ប្រដាប់អាវុធ​ដ៍​កក្រើក​បាន​ម្នាក់ នៅ​ព្រៃវែង​

ព្រៃវែង: សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ឃាត់ខ្លួន​ចោរប្លន់ប្រដាប់អាវុធ ដែល​ធ្លាប់ធ្វើ​សកម្មភាព​បាញ់សម្លាប់​ដ៏​កក្រើក និង​បាន​ជាប់គុកជាច្រើនលើក​បាន​ម្នាក់ កាលពី​វេលា​ម៉ោង​១​យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ត្រូវបាន នៅ​ចំណុច​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុកស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​មន្ដ្រីនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ខែអុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា ជនសង្ស័យ​ខាងលើនេះ រួម​នឹង​បក្ខពួក​ជាច្រើន​នាក់គឺជា​ចោរប្លន់​ដ៏​សកម្ម និង​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ជាច្រើន​ដងកាលពីពេល​កន្លងមក​។​

 ក្រោយពី​ជននេះ​បានធ្វើ​សកម្មភាព​បាញ់សម្លាប់​ម​នុស្ស​នៅ​ភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃកណ្ដៀង ស្រុក​ពាម​រក៍ កាលពី​ឆ្នាំ​២០១៣ កន្លងទៅ សមត្ថកិច្ច​បាន​បន្ដ​ការតាមដានមុខសញ្ញា​រហូតមក ទើប​ចាប់បាន​នៅ​យប់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នេះរួច​បាន​បញ្ជូន​ខ្លួន ទៅកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​សាកសួរ​​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕N

ចាប់ខ្លួន​ចោរប្លន់ ប្រដាប់អាវុធ​ដ៍​កក្រើក​បាន​ម្នាក់ នៅ​ព្រៃវែង​