វគ្គបណ្តុះ​បណ្តាល​ស្តីពី ភាព​ជាអ្នក​មាន​គំនិត​អភិវឌ្ឍន៍ (មានវីដេអូ)

វគ្គបណ្តុះ​បណ្តាល​ស្តីពី ភាព​ជាអ្នក​មាន​គំនិត​អភិវឌ្ឍន៍ (មានវីដេអូ)

វគ្គសិក្សានេះ សិក្សាអំពី គំនិត និងការគិត
វិធីសាស្រ្តនៃការប្រើប្រាស់គំនិតរួមមាន ៖
• ការស្វែងយល់ប្រភេទនៃគំនិត ប្រសិទ្ធភាពនៃការគិត និងការប្រើប្រាស់ គំនិតឲ្យអស់លទ្ធភាព
• ស្វែងយល់ពីគំនិតវិជ្ជមាន និងអវិជ្ជមាន គំនិតជោគជ័យ និងបរាជ័យ គំនិតអ្នកមាន និងអ្នកក្រ
• គន្លឹះនៃការគ្រប់គ្រង ការដឹកនាំ
• សមត្ថភាពខួរក្បាល និងការប្រើប្រាសខួរក្បាល
• តើការរៀនដើម្បីពូកែ ខុសពីការរៀនដើម្បីសម្រេចគោលដៅដែរ ឬទេ?
• ការដាក់គោលដៅលើការសិក្សា ការរៀបចំផែនការសិក្សា ការរៀបចំកាលវិភាគគ្រប់គ្រងការសិក្សា
• គន្លឹះនៃការរៀនឆាប់ចេះ ឆាប់ចាំ និងងាយយល់
• វិធីសាស្ត្រ បច្ចេកទេសនៃការរៀនសូត្រដ៏ត្រឹមត្រូវ និងដ៏ឈ្លាសវៃ
• ដំណោះស្រាយបញ្ហានានាលើការសិក្សា
• ការឲ្យតម្លៃ ការគ្រប់គ្រង និងការយកឈ្នះខ្លួនឯង ការរំដោះគុណវិបត្តិ និងបង្កើនគុណសម្បត្តិ
• ការកំណត់គោលដៅ និងការធ្វើដំណើរទៅរកគោលដៅនៃជីវិត របៀបបង្កើតជំនឿ និងក្តីសង្ឃឹម
• មនុស្ស និងភាពជោគជ័យក្នុងការងារ មនុស្ស និងភាពជោគជ័យក្នុង មុខរបរ
• ការដកខ្លួនពីភាពក្រីក្រ និងពីការលួចខ្លួនឯង
• ការលុបបំបាត់ភាពភ័យខ្លាច គន្លឹះនៃការគ្រប់គ្រងអារម្មណ៍ និងការប្រើប្រាស់អារម្មណ៍
• គន្លឹះនៃការទូន្មានរៀបចំផែនទីអនាគតកូនតាមដំណាក់កាលនីមួយៗនៃអាយុ
• គន្លឹះនៃការដោះស្រាយបញ្ហានានា ក្នុងគ្រួសារ និងសង្គម
• របៀបនៃការប្រើប្រាស់ស្នៀត ឥទ្ធិពល អំណាច និងបារមីរបស់មនុស្ស
• រូបមន្តនៃការវាយតម្លៃដៃគូដើម្បីជ្រើសរើសដៃគូ
• របៀបនៃការទំនាក់ទំនង ការប្រើប្រាស់អាកប្បកិរិយា និងឥរិយាបថក្នុងសង្គមឲ្យត្រឹមត្រូវ។

ពូកែការគិត គំនិតជោគជ័យ, លោកអ្នកត្រូវតែជាមនុស្ស ស្គាល់ឱកាស ស្វែងរកឱកាស ប្រមូលឱកាស និងបង្កើតឱកាស ដូច្នេះគួរតែឆ្លៀតឱកាសដើម្បីភាពជោគជ័យនៃជវីត។
•    គោលគំនិតទាំងនេះមាននៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃទី២៤និង២៥ខែតុលាឆ្នាំ២០១៥ខាងមុខនេះ។

តម្លៃសិក្សា ៥៥ដុល្លា
មានអាហារសម្រន់៤ពេល
ទីតាំងសិក្សា និងកាលបរិច្ឆេទចូលរៀន
ចុះឈ្មោះរៀងរាល់ថ្ងៃ
សិក្សាថ្ងៃសៅរ៍-អាទិត្យ ទី២៤-២៥ ខែតុលា ឆ្នាំ២០១៥ ពីម៉ោង 7:00-12:00 ថ្ងៃត្រង់ និង ពីម៉ោង 1:00-8:30 យប់
អគារលេខ៥ អគារ C-D ផ្លូវ២៩៨ កែងផ្លូវ១៨៩ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ ០១៧ ៦៧៨ ៩០០, ០៩៣ ៨៨៨ ៧៧២
ពេលបញ្ចប់ការសិក្សា មានផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន
ចេញដោយសាកលវិទ្យាល័យធនធានមនុស្ស

ឧទ្ទេសនាមដោយសាស្រ្តាចារ្យ/បណ្ឌិត ឯក មនោសែន
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស
លោក មនោ វាគ្មិនដោះស្រាយវិបត្តិស្នេហា និងគ្រួសារ