អាល្លឺម៉ង់ ប៉ះអៀរឡង់ គ្រាដែលប៉ូឡូញ ទៅផ្ទះស្កុតឡេន ក្នុងវគ្គជម្រុះ Euro 2016 យប់នេះ

ស្កុតឡេន៖ ក្រុមម្ចាស់ជើងឯក World Cup 2014 ឥន្ទ្រីយ៍ដែកអាល្លឺម៉ង់ នឹងធ្វើទៅជួបក្រុមកំពុងឡើងជើងខ្លាំងអៀរ ឡង់ នៃការប្រកួតជម្រុះលើកទី៩ ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2016 ស្របពេលដែលក្រុមជម្រើសជាតិ ប៉ូឡូញទៅជួបក្រុមម្ចាស់ផ្ទះ ស្កុតឡេន ពីក្នុងពូល D ដូចគ្នា ដែលនឹងចាប់ផ្តើមនៅម៉ោង ១៖៤៥នាទីរំលងអធ្រាត្រយប់ នេះ (ម៉ោងនៅកម្ពុជា) ។

អាល្លឺម៉ង់បានឡើងទៅឈរនៅលេខ១កំពូលតារាងវិញ ក្រោយយកឈ្នះក្រុមភ្ញៀវប៉ូឡូញ ៣-១ កាលពីខែមុនដោយ មាន១៩ពិន្ទុ គ្រាដែលប៉ូឡូញតាមពីក្រោយមាន១៧ពិន្ទុ និងអាចកក់កៅអីឡើងទៅវគ្គ២៤ក្រុមក្នុង Euro 2016 នៅ បារាំងឆ្នាំក្រោយនេះ ប្រសិនបើឈ្នះយប់នេះទៀតក្នុងទឹកដីរបស់ស្កុតឡេន ។

ឆ្លងកាត់៨ប្រកួតជម្រុះក្នុងពូល D មកនេះអាល្លឺម៉ង់លេងចាញ់តែម្តងគត់នៅក្នុងផ្ទះប៉ូឡូញ ២-០ ក្រៅពីស្មើ១ និងឈ្នះ ៦ដង ដែលជាក្រុមមួយបានសំលឹងឃើញកៅអីវគ្គផ្តាច់ព្រ័ត្រនៅបាត់ទៅហើយ និងរង់ចាំដៃគូ១ក្រុមទៀតទៅជាមួយគ្នា តែប៉ុណ្ណោះក្រោមការដឹកនាំរបស់គ្រូបង្វឹក Joachim Loew ៕