ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ព្រម​ចុះ​ថ្លៃ​១០០​រៀល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ព្រម​ចុះ​ថ្លៃ​១០០​រៀល ក្នុង​១​លីត្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ។ នេះ​ជា​ការ​បញ្ជាក់ របស់​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​បន្ទាប់​ពី​ប្រជុំ​រវាង​អន្តរក្រសួង និង​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ថា មាន​តែ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ចំនួន​៥​ទេ ក្នុង​ចំណោម​ក្រុមហ៊ុនចំនួន​៨ ព្រម​ចុះ​ថ្លៃ​នេះ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥​តុលា។ ខណៈ​ដែល​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ​មាន​តម្លៃ​នៅ​ក្រោម​៤​ពាន់​រៀល។

ប៉ុន្តែ​លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា រូបមន្ត​កំណត់​ថ្លៃ​ប្រេង​សាំង​នៅ​កម្ពុជា នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ ហើយ​នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត នៅ​ក្រោយ​បុណ្យ​ភ្ជុំ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។