iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​


iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

​ឆ្នាំ​មុន​ក្រុមហ៊ុន​​​​ច្នៃ​​គ្រឿង​អលង្ការ​​របស់​ប្រទេស​រុស្ស៊ី​មាន​ឈ្មោះ​ថា​ Caviar ​បាន​បង្ហាញ​​ iPhone 5s​ ជំនាន់​ពិសេស​មួយ​ ​ដែល​ត្រូវ​​បាន​​រចនា​ឡើង​ដោយ​ភ្ជាប់​ជា​មួយ​​រូប​​ប្រធានាធិបតី​រុស្ស៊ី​ លោក​វ្ល៉ាឌីមៀរពូទីន​ ​នៅ​ផ្នែក​ខាង​ក្រោយ។ ថ្មី​​ៗ​នេះ​​ដែរ​ ក្រុមហ៊ុន​មួយ​នេះ​​ក៏​បាន​បង្ហាញ​​នូវ​ជំនាន់​ថ្មី​មួយ​ទៀត​គឺ​ iPhone 6s ដែល​​មាន​​ឆ្លាក់​រូប​​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះនៅ​ខាង​ក្រោយ​​ដូច​គ្នា។

 

iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

 

ទូរសព្ទ​ iPhone 6s ពិសេស​មួយ​នេះ​មាន​ឈ្មោះ​ថា​ Caviar Ti Gold Supremo Putin Anniversario Edizione 63។ ចំពោះ​ការ​រចនា​ផ្នែក​ខាង​ក្នុង​គឺ​មិន​ខុស​ពី​ iPhone 6s ទូទៅ​នោះ​ទេ​ ប៉ុន្តែ​វា​បាន​បន្ថែម​នូវ​ការ​រចនា​ពិសេស​នៅ​ផ្នែក​ខាងក្រៅ។

 

iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

 

 

នៅ​​​ផ្នែក​ខាង​ក្រោយ​​ធ្វើ​ពី​​​​​ទីតាញ៉ូម​​ជា​មួយ​នឹង​មាស​ដោយ​​មាន​ឆ្លាក់​រូប​មុខ​​របស់​លោក ​វ្ល៉ាឌីមៀរពូទីន​​ស្រោប​ដោយ​មាស​ និង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដោយ​រង្វង់​មូល​មាន​ឆ្លាក់​​ឈ្មោះ​របស់​លោក​ផ្ទាល់​ផង​ដែរ​។

 

ចំណែក​ឯ​នៅ​ផ្នែក​ខាង​ក្រោម​​រូប​​របស់​ប្រធានាធិបតី​រុស្ស៊ី​​គឺ​មាន​​​រូប​ព្រះ​សង្ហារ​​របស់​ប្រទេស​រុស្ស៊ី​ និង​បន្ទះ​មួយ​ដែល​បង្ហាញ​ពី​ភ្លេង​ជាតិ​របស់​ប្រទេស​រុស្ស៊ី​ផ្ទាល់​ថែម​ទៀត​ផង។ ក្រៅ​ពី​ទូរសព្ទ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​នឹង​ទទួល​បាន​​​ប្រអប់​ឈើ​ស្រោប​​កាម្ញី​ស្រស់​ស្អាត​មួយ​ និង​​ឧបករណ៍​សាក​ថ្មក្នុង​រថយន្ត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

 

iPhone 6s ឆ្លាក់​រូប ​វ្ល៉ាឌីមៀរពូទីន ​ចេញ​លក់ហើយ​ តែ​តម្លៃ​ជាង​ ៣ ពាន់​ដុល្លារ​

Caviar Ti Gold Supremo Putin Anniversario Edizione 63 គឺ​ជា​ខួប​លើក​ទី​ ៦៣ ឬ​ជា​ទូរសព្ទ​ Putinphone លើ​ទី ៦៣ ​ហើយ​ដែល​​បាន​ផលិត។ ចំពោះ​តម្លៃ​របស់​វា​គឺ​ ៣ ១៧៤ ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ម៉ូដែល​ទំហំ 64GB និង ៣ ៣៣៤ ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ម៉ូដែល​ទំហំ 128GB៕

 

អាន​បន្ត៖ Apple Watch​ តម្លៃ​៣០០០​ដុល្លារ ​មាន​ឆ្លាក់​ហត្ថលេខា​របស់​ពូទីន​ ចេញ​លក់​ហើយ

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ thenextweb