វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?

វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?

កាលពីអត្ថបទមុន គេហទំព័រយើងខ្ញុំធ្លាប់បានរ៉ាយរ៉ាប់ប្រាប់ម្តងរួចមកហើយ ពីសមត្ថភាពនៃថាមពលថ្មរបស់បន្ទះឈីប Apple A9 ដែលផលិតឡើងដោយក្រុមហ៊ុន SAMSUNG និង TSMC សំរាប់បំពាក់នៅលើ iPhone 6s/6s Plus. ដោយឡែកយើងក៏បានដឹងថាបន្ទះឈីបរបស់ TSMC គឺមានសមត្ថភាពថ្មកាន់បានយូរជាងឈីបរបស់ SAMSUNG. ដូច្នេះដើម្បីឆែកមើលថាតើ iPhone 6s/6s Plus របស់អ្នកប្រើប្រាស់នូវឈីបមួយណា សូមតាមដានវិធីធ្វើតាមជំហានខាងក្រោម:
ជំហានដំបូង:
តម្លើង Lirum Device Info Lite ពី App Store (ឥតគិតថ្លៃ)
វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?
ជំហានបន្ទាប់:
ចុចបើកកម្មវិធីនោះ ហើយសម្លឹងមើលទៅប្រអប់មួយដែលបានបង្ហាញពីរបាយការណ៍ទាក់ទងទៅនឹងម៉ាសុីនទូរស័ព្ទរបស់អ្នក។

បើអ្នកឃើញម៉ូឌែល N66AP (សំរាប់ 6s Plus) ឫ N71AP (សំរាប់ 6s) ដូច្នេះមានន័យថាអ្នកប្រើប្រាស់បន្ទះឈីបរបស់ SAMSUNG
បើអ្នកឃើញម៉ូឌែល N66MAP (សំរាប់ 6s Plus) ឫ N71MAP (សំរាប់ 6s) ដូច្នេះមានន័យថាអ្នកប្រើប្រាស់បន្ទះឈីបរបស់ TSMC :)

វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?

ឈីប A9 របស់ TSMC ថ្មកាន់បានយូរជាង A9 របស់ SAMSUNG

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com វិធីងាយៗក្នុងការឆែកមើលតើ iPhone របស់អ្នកប្រើឈីបរបស់ TSMC ឫ SAMSUNG ?

ចុះថ្ងៃទី 08 ខែតុលា ឆ្នាំ 2015 ម៉ោង 01:35 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ