ជប៉ុនផ្តល់ថវិកា ជាង៨ម៉ឺនដុល្លារ ដល់អង្គការ JMASបង្កើន សមត្ថភាព ការបោស សំអាតមីន

ភ្នំពេញ ៖ ក្រោមគ្រោងការ ជំនួយឧបត្ថម ឥតសំណង សម្រាប់គម្រោង របស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន នៅព្រឹក ថ្ងៃព្រហស្ប៍ ទី៨ ខែតុលា ឆ្នាំ២០១៥ នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា សរុបចំនួន៨០១,៤៩៩ ដុល្លារអាមេរិកដល់អង្គការ សកម្មភាព កំចាត់មីនជប៉ុន ( JMAS) ។

កិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃនេះ ត្រូវបានចុះហត្ថលេខា ដោយលោក គូម៉ាម៉ា រ៉ូយូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ហ្វុឈិកាមិ ហិរុមិ ប្រធានដំណាង អង្គការ JMAS ដើម្បីអនុវត្ត “គម្រោងបង្កើនសម្ថភាពបោសសំអាតមីនដល់អង្គការCMAC ជំហ៊ានទី២ ហើយគម្រោងនេះគឺ បន្តកម្មវិធីសិក្សា មួយដែលមានឈ្មោះថា “ វគ្គបណ្តុះបណ្តាលការ បោសសំអាតមីន បញ្ចូលគ្នា” ដើម្បីផ្ទេរបច្ចេកទេស ជំនាញ ផ្នែកបោសសំអាតមីន ប្រកបដោយប្រសិទ្ធភាព ដោយរួមបញ្ចូល ការប្រើប្រាស់ រវាងកំលាំងមនុស្សនិងម៉ាស៊ីន សម្រាប់កងអនុសេនា តូចបោសសំអាតមីន របស់អង្គការ CMAC នៅក្នុងឃុំចែងមានជ័យ និងឃុំស្នឹងក្នុង ស្រុកបាណន់ខេត្តបាត់ដំបង ក្រោមជំនួយបច្ចេកទេស ពីទីប្រឹក្សារបស់អង្គការ JMAS ។

លោក គូម៉ា ម៉ារ៉ូយូជិ បានថ្លែង នាឱកាសនោះថា កម្ពុជាមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនដែលបន្សល់ពីសង្គ្រាម ជាពិសេស គឺនៅភាគពាយ័ព្យ ហើយវត្តមាននៃគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះទាំងនោះ គឺជាឧបសគ្គដ៏ធំមួយ កម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជា ដែលជាការចាំបាច់មួយមិនអាចខ្វះបានដើម្បីលើកស្ទួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ចក៏ដូចជា វិស័យកសិកម្មផងដែរ ហើយដំណាងឱ្យរដ្ឋាភិបាលជប៉ុន ។

លោកស្រី ឈិកាមិ ហិរុមិ ប្រធានដំណាង អង្គការ JMAS បានថ្លែងដែរថា “ ខ្ញុំសូមសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គូម៉ា ម៉ារ៉ូយូជិ និងមន្ត្រីបម្រើការងារនៅស្ថានទូតជប៉ុនទាំងអស់ចំពោះសណ្តានចិត្តដ៏ល្អគាំទ្រដល់ JMAS រហូតមក និងលោក អ៊ុ ភូមិរ៉ូ អគ្គនាយករង មជ្ឈមណ្ឌល សកម្មភាព កំចាត់មីនកម្ពុជា និងមន្ត្រីទាំងអស់ដែលបាន រក្សាការសម្រប សម្រួល សហប្រតិបត្តិការ ដោយរលូន” ។

សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោង របស់អង្គក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើម នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ច ខិតខំប្រឹងប្រែងដើម្បីជួយអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ តាមកម្រិតមូលដ្ឋាន ហើយ សម្រាប់គម្រោងថ្មីនេះនិង ផ្តល់អត្ថប្រយោជន៍ ដល់អ្នកភូមិប្រមាណ១៧០០ នាក់ ដោយកាត់បន្ថយ នៅការគំរាមគំហែងពីគ្រាប់មីន នឹងនាំឈានទៅដល់ការអភិវឌ្ឍ សហគមន៍ក្នុងតំបន់ទាំងនោះផងដែរ៕

ជប៉ុនផ្តល់ថវិកា ជាង៨ម៉ឺនដុល្លារ ដល់អង្គការ JMASបង្កើន សមត្ថភាព ការបោស សំអាតមីន

ជប៉ុនផ្តល់ថវិកា ជាង៨ម៉ឺនដុល្លារ ដល់អង្គការ JMASបង្កើន សមត្ថភាព ការបោស សំអាតមីន