អត់ការងារធ្វើមែន! គ្រាន់ តែមិត្តស្រីមិនព្រមរួមសិច បុរសម្នាក់ទូរសព្ទរាយការណ៍ ប្រាប់ប៉ូលិសជាច្រើនដង

អាម៉េរិក៖ បុរសម្នាក់រស់នៅក្នុងរដ្ឋ South Carolina ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានទូរសព្ទទៅរំខានក្រុម ប៉ូលិសជាច្រើនដង ដោយប្តឹងថា មិត្តស្រីខ្លួនបដិសេធមិនព្រមប្រព្រឹត្តសិចជាមួយ ។

ជនបង្កហេតុមានអាយុ៥៣ឆ្នាំឈ្មោះ Patrick Doggett បាននិយាយទៅកាន់ប៉ូលិសថា គាត់បានទូរសព្ទទៅលេខ ៩១១ ព្រោះតែដៃគូគាត់ឈ្មោះនាង Faye Woodruff មិនព្រមឲ្យរួមភេទ ភ្លាមៗនោះប៉ូលិសក៏បានមកដល់ផ្ទះបុរស រូបនេះ ដែលស្ថិតនៅតំបន់ Spartanburg រួចក៏ឃើញគេកំពុងមានអាការៈស្រវឹង ។

ស្ត្រីជាដៃគូនិយាយថា នាងមិនព្រមរួមសិចជាមួយមិត្តប្រុស ព្រោះតែពេលនោះចៅនាងកំពុងនៅក្នុងផ្ទះដែរ តែអ្វីដែល ស្មានមិនដល់នោះ គឺក្រុមប៉ូលិសមិនបានចាប់ខ្លួន Doggett ពីបទទូរសព្ទបង្កការរំខានទេ គឺបែរជាចាប់ខ្លួនគេឲ្យចូល ដេកគុក មួយយប់ ដោយចោទពីបទផឹកស្រវឹងនៅទីសាធារណៈទៅវិញ បន្ទាប់ពីកើតហេតុនោះមក Doggett បានចេញ ក្រៅផ្ទះផឹកស្រាស្រវឹងតាមផ្លូវ ៕

អត់ការងារធ្វើមែន! គ្រាន់ តែមិត្តស្រីមិនព្រមរួមសិច បុរសម្នាក់ទូរសព្ទរាយការណ៍ ប្រាប់ប៉ូលិសជាច្រើនដង

  • អត់ការងារធ្វើមែន! គ្រាន់ តែមិត្តស្រីមិនព្រមរួមសិច បុរសម្នាក់ទូរសព្ទរាយការណ៍ ប្រាប់ប៉ូលិសជាច្រើនដង已关闭评论
  • 405 views
  • Hide Sidebar
    A+
Publish on:2015/10/08  Category:កំសាន្ត