ការជក់បារី អាចមានផល ប៉ះពាល់ដល់ត្រចៀក

សុខភាព៖ ការសិក្សាមួយ បានបង្ហាញឲ្យឃើញថា ការជក់បារី នៅវ័យកណ្តាល អាចបណ្តាល ឲ្យបាត់បង់ ការ ចងចាំ យ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស។ ការជាប់ទាក់ទងគ្នា រវាងការជក់បារី និង សមត្ថភាពស្តាប់ត្រូវបាន គេរកឃើញ ដោយការធ្វើការសិក្សា ទោះលើបុរសនិងស្រ្តីជាង ៤០០០នាក់ដែលមានអាយុចាប់ពី៥៣ឆ្នាំ រហូតដល់៦៧ឆ្នាំ ដោយការសិក្សានេះ មានភាពជាក់លាក់ជាងការសិក្សា កាលពីលើកមុនៗ។

ជាមួយគ្នានេះដែរ ការសិក្សានេះត្រូវធ្វើតេសសមត្ថភាពស្តាប់សំលេង របស់ក្រុមអ្នកស្មគ្រចិត្ត ទាំងនោះម្នាក់ម្តងៗ ដោយត្រូវឲ្យពួកគេឆ្លើយតបនិងសំណួរដែលទាក់ទងនឹរបៀបរស់នៅ នឹង កន្លែងធ្វើការរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Alex Fridzon មកពីសាកលវិទ្យាល័យ Antwerp ប្រទេសប៊ែលហ្សិក ដែលជាអ្នកដឹកនាំនៅ ក្នុងការសិក្សានេះបាននិយាយថា សមត្ថភាពទទួល យកសំលេងរបស់អ្នកជក់បារី និងអ្នកមានរាងធាត់ជ្រុល នឹងត្រូវខូចខាតបន្តិចម្តងៗ នៅក្នុងរយៈពេលមួយឆ្នាំក្រោយ។

លោកបានបន្តទៀតថា វាមិនដូចជាផ្នែកផ្សេងៗនៃរាងកាយនោះទេ ដោយនៅពេល ដែលអ្នក ទាំងនោះ មានការ ខូចខាតសមត្ថភាពសំលេង វាមិនអាចព្យាបាលឲ្យដូចដើមបាននោះទេ។

ទ្រឹស្តីនៃការខូចខាតសមត្ថភាពស្តាប់សំលេងនេះ មានសភាពប្រហាក់ប្រហែលនឹងផល ប៉ះពាល់នៃការជក់បារី និងជំងឺធាត់ជ្រុល ដែលនាំឲ្យមានការបំផ្លិចបំផ្លាញនូវ សរីរាង្គដទៃ ទៀតផងដែរ។

ម្យ៉ាងវិញទៀត ការជក់បារី និងជំងឺធាត់ជ្រុល សុទ្ធតែអាចបង្កការលំបាក ដល់ដំណើរចរន្តឈាមនៅក្នុងរាងកាយ៕

ការជក់បារី អាចមានផល ប៉ះពាល់ដល់ត្រចៀក