H2O ទិញរឿង«ទឹកកន្លះក្អម» ពីផលិត​កម្ម PSN មក​ផលិត​ដោយ​ខ្លួនឯង

ភ្នំពេញ៖ រឿង«ទឹកកន្លះក្អម» ជាវណ្ណកម្មនិពន្ធ និងដឹកនាំសម្ដែងដោយលោក សុខ សុធន និងលោក ឃុន ចាន់ឌី ដែលបានធ្វើពិធីក្រុងពាលីកាលពី ដើមខែតុលា ឆ្នាំ ២០១៥កន្លងទៅ ត្រូវបានផលិតកម្ម H2O ចាប់អារម្មណ៍ នឹងបានទិញសិទ្ធិរឿងនេះ ពីផលិតកម្ម PSN ដែលមានលោក ពិន សំណាង ជាចាងហ្វាង មកធ្វើការថត និងផលិតដោយខ្លួនឯងវិញ។

បើតាមប្រភពព័ត៌មាន ពីអ្នកសិល្បៈបានឲ្យដឹងថា ផលិតកម្ម H2O ដែលទើបតែថតចប់រឿងខ្នាតធំ លើកដំបូងរបស់ខ្លួន មានចំណងជើងថា«ខ្មោចប្រពន្ធស្ដេចល្បែង» និងត្រៀមបញ្ចាំងក្នុងពេលឆាប់ៗនេះ បានស្នើសិទ្ធិទាំងអ្នកនិពន្ធ ទាំងតារាសម្ដែង ដើម្បីបានរឿង «ទឹកកន្លះក្អម» មកធ្វើការផលិតក្រោមដំបូល របស់ផលិតកម្ម H2O វិញ ព្រោះផលិតកម្ម H2O និងផលិតកម្ម PSN តែងតែសហការគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីសិល្បៈខ្មែរ កាន់តែរីកចម្រើន។

ចាងហ្វាងផលិតកម្ម H2O លោក យិន សុខហេង បានថ្លែងឲ្យដឹងថា មូលហេតុដែលលោកចាប់អារម្មណ៍ ហើយបានស្នើសិទ្ធិទិញរឿងឲ្យបង្វែ មកថតក្នុងផលិតកម្មរបស់លោកវិញ ព្រោះតែកន្លងមក លោកបានមើលឃើញពីស្នាដៃ និពន្ធនិងដឹកនាំសម្ដែង ពីសំណាក់លោក សុខ សុធន់ និង លោក ឃុន ចាន់ឌី ទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ហើយរឿងនេះ លោកនឹងធ្វើការផលិត ប្រកបដោយការយកចិត្តទុកដាក់ ទាំងបច្ចេកទេស និងគុណភាព ។

ដោយឡែកលោក ឃុន ចាន់ឌី អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿង«ទឹកកន្លះក្អម» បានសម្ដែងការស្វាគមន៍ ចំពោះផលិតកម្ម H2O ដែលបានចាប់អារម្មណ៍ស្នាដៃរបស់ខ្លួន ក៏ដូចជារបស់លោក សុខ សុធន់ រហូតចរចាប្រើដើមទុន ដើម្បីទិញរឿង «ទឹកកន្លះក្អម» ទៅផលិតដោយខ្លួនឯង ។ យ៉ាងណាមិញ លោកមិនបានប្រកាន់ ឬមានការរើសអើង ផលិតកម្មណាមួយឡើយ ពោលផលិតកម្ម PSN ក៏លោកពេញចិត្ត ផលិតកម្ម H2O ក៏លោកពេញចិត្ត ផលិតរឿងដូចគ្នា ហើយផលិតកម្មទាំងពីរនេះ នឹងសហការគ្នាយ៉ាងស្អិតល្មួត ក្នុងពេលថតភាពយន្តក្រោយៗទៀត។

យ៉ាងណាមិញ ភាពយន្តខ្នាតធំ ជាច្រើនមកហើយ ដែលដឹកនាំសម្ដែងដោយលោក សុខ សុធន់ និងលោក ឃុន ចាន់ឌី ត្រូវបានទទួលការគាំទ្រខ្លាំង ជាពិសេសរឿងក្នុងផលិតកម្ម សាន់ដេ មានដូចជា រឿង«ព្រាយដែកគោល, វិញ្ញាណបិសាចជញ្ជក់ឈាម» និងរឿង«ព្រាយក្បាលប្រាំបី» ជាដើម។

សូមបញ្ជាក់ថា រឿង«ទឹកកន្លះក្អម» មានការចូលរួមសម្ដែង ដោយតារាល្បីជាច្រើនដួង ក្នុងនោះតួឯកស្រីមានចំនួន៣ នាក់ និងតួឯកប្រុសក៏មាន៣នាក់ដូចគ្នា ។ តួឯកស្រីក្នុងរឿងនេះ មានដូចជា កញ្ញា ស្រី មល្លីកា កញ្ញា លីលី និងកញ្ញា ណា ថាយ៉ា ។ ចំណែកតួឯកប្រុសមាន លោក ណាខុន លោក ប្រាក់ ផាកន និងលោក សារ៉ាវ ។ ក្នុងនេះមានតារាកំប្លែង នាយ ក្រូច, នាយ ចឺម និងនាង អ៊ីត ចូលរួមសម្តែងផងដែរ ៕