Samsung ព្យាករណ៍ថា ប្រាក់ចំណូលត្រីមាសទី៣ នឹងកើនឡើងជិត៨០%

កូរ៉េ៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូង Samsung Electronics Co បានឲ្យដឹងថា ប្រាក់ចំណូល ត្រីមាសទី៣ ទំនងជាកើនឡើង ៧៩,៨ភាគរយ ដែលផ្ទុយពីការប៉ាន់ប្រមាណ របស់ក្រុមអ្នកវិភាគ ។ នេះបើយោងតាម ការចុះផ្សាយរបស់ Reuters ចេញផ្សាយ កាលពីថ្ងៃទី០៧ ខែតុលានេះ។

តាមការប៉ាន់ប្រមាណ របស់ Samsung បានឲ្យដឹងថា ប្រាក់ចំណូលនៅត្រីមាសទី៣ នឹងទទួលបាន ៦,២៥ពាន់ លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រាក់ចំណូល បានមកពីការលក់កើនឡើង ៨ភាគរយ ។ ចំណែកឯប្រាក់ចំណេញ សម្រាប់ត្រីមាសទី៣ មិនត្រូវបានក្រុមហ៊ុនមួយនេះ បង្ហើបឲ្យដឹងនោះទេ។

Samsung ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រៅពីស្មាតហ្វូនតម្លៃទាប នៅមាន Galaxy Note 5 ដែលជួយជំរុញឲ្យ ប្រាក់ចំណូល កើនឡើងខ្ពស់៕

Samsung ព្យាករណ៍ថា ប្រាក់ចំណូលត្រីមាសទី៣ នឹងកើនឡើងជិត៨០%