កីឡាករ​​ម្នាក់​របស់​ Dinamo Zagreb ប្រើ​សារធាតុ​ញៀន​ពេល​ប៉ះ​​ Arsenal


កីឡាករ​​ម្នាក់​របស់​ Dinamo Zagreb ប្រើ​សារធាតុ​ញៀន​ពេល​ប៉ះ​​ Arsenal

ខ្សែ​បម្រើ​ Dinamo Zagreb កីឡាករ Arijan Ademi ត្រូវ​គេ​រក​ឃើញ​មាន​ប្រើ​សារធាតុ​ញៀន ក្រោយ​ក្រុម Dinamo Zagreb យក​ឈ្នះ​លើ Arsenal នៅ​ UEFA Champions League កាលពី​ពេល​កន្លង​ទៅ។

 

​Ademi បានលេង​ពេញ​៩០នាទី​ក្នុង​ការ​ប្រកួត​ដែល Dinamo Zagreb យកឈ្នះ Arsenal ២-១ កាល​ពី​ខែ​មុន។ សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) ​កំពុង​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ថា​តើ​គួរ​ដាក់​ពិន័យ​បែប​ណា ក្រោយ​រក​ឃើញ​ថា​រូប​គេ​ប្រើ​សារធាតុ​ញៀន​បែប​នេះ។

 

កីឡាករ​​ម្នាក់​របស់​ Dinamo Zagreb ប្រើ​សារធាតុ​ញៀន​ពេល​ប៉ះ​​ Arsenal

Arijan Ademi (ឆ្វេង) ពេល​ប្រកួត​ទល់​នឹង Arsenal

 

ជុំវិញ​បញ្ហា​នេះដែរ ​ក្លិប Dinamo Zagreb បាន​​ឲ្យ​ដឹង​ថា៖ “ពួក​យើង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល កីឡាករ Ademi ត្រូវ​គេ​ពិនិត្យ​រក​សារធាតុ​ញៀន៦​ដង​ហើយ​ក្នុង​ឆ្នាំនេះ ហើយ​លទ្ធផល​តែងតែ​អវិជ្ជមាន​ជានិច្ច”។

 

“បើ​ទោះ​ជា Ademi ពេល​នេះ​ត្រូវ​​រក​ឃើញ​ពី​ការ​ប្រើ​សារ​ធាតុ​ញៀន​មែន​ យ៉ាង​ច្រើន​កីឡាករ​រង​ការ​ពិន័យ​មិន​ឲ្យ​លេង។ មិន​មាន​ច្បាប់​ណា​ចែងថា ក្រុម​ដែល​មាន​កីឡាករ​ប្រើ​សារធាតុ​ញៀន ត្រូវ​គេ​ដក សិទ្ធ​ចេញ​ពី​ការ​ប្រកួត​នោះ​ទេ លុះ​ត្រា​តែ​នៅ​ក្នុង​នោះ​មាន​កីឡាករ លើស ពី ២ ឬ ច្រើន លួច​ប្រើ​ថ្នាំ​ញៀន”។ ក្លិប​មាន​មូលដ្ឋាន​នៅ​ក្រូអាត ​បញ្ជាក់​បន្ថែម​​ដូច្នេះ៕

 

២ប្រកួត​កន្លង​មក​ ក្រុម Dinamo មាន​៣ពិន្ទុ (ឈ្នះ​១ ចាញ់១) ឈរ​លេខ​៣​ក្នុង​ពូល F លើ​ក្រុម​កាំភ្លើង​ធំ ដែល​គ្មាន​ពិន្ទុ​រាប់​នៅ​បាត​តារាង៕

 

ចុច​អាន៖ ផ្ទះ​ល្វែង​នៅ​កីឡដ្ឋាន​ចាស់​ Arsenal ដាក់​លក់​ជាង​១​លាន​ដុល្លារ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc