បែកឪពុក៩ខែ នឹកខ្លាំងពេក ក្មេងស្រីតូចម្នាក់ រត់ចូល ទៅអោបឪពុក ក្នុងជួរកងទ័ព (មានវីដេអូ)

សហរដ្ឋអាមេរិក៖ ក្មេងស្រីតូច ដ៏គួរឲ្យស្រលាញ់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងរំភើបចិត្ត បន្ទាប់ពីនាង បានរត់ចូល ទៅអោបឪពុក ដែលកំពុងតែឈរ នៅក្នុងជួរកងទ័ព ព្រោះតែនាងនឹកឪពុក ដែលបែកគ្នា អស់រយៈពេល ៩ខែមកហើយ។

 

បែកឪពុក៩ខែ នឹកខ្លាំងពេក ក្មេងស្រីតូចម្នាក់ រត់ចូល ទៅអោបឪពុក ក្នុងជួរកងទ័ព (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព ដ៏គួរឲ្យរំភើបនោះ បានបង្ហាញឲ្យឃើញ ក្មេងស្រីតូចរូបនោះ បានរត់សំដៅ ទៅរកឪពុករបស់នាង ដែលកំពុងឈរនៅក្នុង ជួរកងទ័ព ដែលត្រលប់មកពី បំពេញបេសកកម្មវិញ។ ជាមួយគ្នានេះដែរ ឪពុករបស់ក្មេងស្រីនោះ សប្បាយចិត្តយ៉ាងខ្លាំង និងបានអោនចុះ មកអោបកូនស្រីសំណព្វចិត្ត របស់ខ្លួនវិញតែម្តង។

បែកឪពុក៩ខែ នឹកខ្លាំងពេក ក្មេងស្រីតូចម្នាក់ រត់ចូល ទៅអោបឪពុក ក្នុងជួរកងទ័ព (មានវីដេអូ)

គួរបញ្ជាក់ផងដែរថា ទាហានទាំងនោះ ស្ថិតក្នុងក្រុម Armored Brigade Combat ទី៣ ដែលទើបតែត្រលប់ មកពីបេសកកម្មបណ្តុះបណ្តាលមួយ នៅក្នុងប្រទេសកូវ៉ែត។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទាហានប្រមាណជា ៣០០នាក់ បានត្រលប់មកពី បេសកកម្មបណ្តុះបណ្តាលនេះវិញ ក្នុងរយៈពេល ១សប្តាហ៍ កន្លងទៅនេះ៕

តោះ! ចង់ដឹងថា តើទិដ្ឋភាពក្មេងស្រីតូច រត់ចូលទៅអោបឪពុកនោះយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត