សមាជិក​កុលសម្ព័ន្ធ Albu Nimr៧០​នាក់​ត្រូវ​ពួក​ISIS​បាញ់សម្លាប់​

អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​បាន​បាញ់សម្លាប់​សមាជិក​នៃ​កុលសម្ព័ន្ធ​គាំទ្រ​រដ្ឋាភិបាល Albu Nimr ចំនួន​៧០​នាក់​នៅ​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាមការរបស់​បណ្តាញសារព័ត៌មាន​AFP​។​

​    ​តាម​សេចក្ដីរាយការណ៍​ពី​តំបន់ Tharthar ភាគ​ខាងជើង​នៃ​ទីក្រុង​រ៉ា​ម៉ា​ឌី​ដែលជា​រដ្ឋធានី​នៃ​ខេត្ត Anbar ភាគ​ខាងលិច​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​សាច់ញាតិ​បម្រើការ​នៅក្នុង​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស អ៊ីរ៉ាក់ ត្រូវបាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ប្រឆាំងនឹង​ពួក ISIS​។​

​    ​លោក Naim Gaoud សមាជិក​មួយរូប​ក្នុង​កុលសម្ព័ន្ធ​បាន​ប្រាប់ AFP ថា សមាជិក​របស់​ពួកគេ​ត្រូវបាន​បាញ់សម្លាប់​យ៉ាង​អនាធិបតេយ្យ​ពី​ពួក ISIS នៅក្នុង​ទីក្រុង​រ៉ា​ម៉ា​ឌី​រដ្ឋធានី​នៃ​ខេត្ត Anbar របស់​ប្រទេស​អ៊ីរ៉ាក់​៕

សមាជិក​កុលសម្ព័ន្ធ Albu Nimr៧០​នាក់​ត្រូវ​ពួក​ISIS​បាញ់សម្លាប់​
សមាជិក​កុលសម្ព័ន្ធ Albu Nimr៧០​នាក់​ត្រូវ​ពួក​ISIS​បាញ់សម្លាប់​
សមាជិក​កុលសម្ព័ន្ធ Albu Nimr៧០​នាក់​ត្រូវ​ពួក​ISIS​បាញ់សម្លាប់​