រោងចក្រ​ផលិត​សំបក​កំប៉ុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​សំបក​កំប៉ុង​របស់​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​សំឡេង​រំខាន​និង​ក្លិនអសោចិ៍​ដែល​ចេញពី​រោងចក្រ​នេះ បាន​អំពាវនាវ​ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​ត្អួ​ញ​ត្អែ​រថា ក្លិន​សារធាតុ​គីមី​ដែល​ភាយ​ចេញពី​រោងចក្រ​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ពួកគាត់​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ មន្ត្រី​អាជ្ញាធរ​សង្កាត់​ចោមចៅ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅក្នុង​បុរី​ពិភពថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង ជិត​រោងចក្រ​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD ទទួលរង​នូវ​សំឡេង​រំខាន​និង​ក្លិន​សារធាតុ​គីមី​ដែល​ភាយ​ចេញពី​រោងចក្រ​ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការរំខាន​ពី​រោងចក្រ​នោះ បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ​មិនទាន់មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ចេញមុខ​ជួយ​ដោះស្រាយ​នូវ​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​ការរស់នៅ​របស់​ពួកគាត់​ឡើយ​។ រោងចក្រ​នេះ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​២៤​ម៉ោង​លើ​២៤​ម៉ោង​លាន់​ខ្ទ័រ​ដល់​លំនៅដ្ឋាន​របស់​ពួកគាត់ រំខាន​ការរៀនសូត្រ​និង​ដំណេក​របស់​កូនចៅ​ពួកគាត់ តែ​ថៅកែ​រោងចក្រ​មិនដែល​ធ្វើ​ដឹង​ធ្វើ​ឮ​អ្វី​ទាំងអស់​។

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ឲ្យ​ម្ចាស់​រោងចក្រ​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD គិតគូរ​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ជាបន្ទាន់​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រោងចក្រ​នោះបាន​បង្ក​ឲ្យ​មាន​ផ្សែង​ធុំក្លិន​ឆ្ងៀ​ម និង​ធុំក្លិន​ប្រេងឥន្ធនៈ​ក៏ដូចជា​ក្លិន​សារធាតុ​គីមី​ភាយ​ចេញ​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បរិវេណ​រោងចក្រ​នោះ​ជាច្រើន​ឆ្នាំ​មកហើយ​។ ដោយសារតែ​ការរំខាន​ពី​រោងចក្រ​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD ទើប​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ចាក​ចេញពី​បុរី​ពិភពថ្មី​២​ជា​បន្តបន្ទាប់ ដោយ​ឥត​ទ្រាំលែងបាន​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ជួយ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជាបន្ទាន់ ព្រោះ​រោងចក្រ​ផលិត​សំបក​កំប៉ុង​របស់​ក្រុមហ៊ុន Crown Beverage Cans Cambodia LTD គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតគូរ​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ឡើយ​៕

saysamal-620លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន tgtrr hgyhhh