ប្រកាស​ទទួលស្គាល់​គណៈ​ក​មុ្ម​ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ការ​ផ្តួចផ្តើម​បង្កើត​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា គឺជា​គោលនយោបាយ​ជាតិ ប្រកបដោយ​គតិបណ្ឌិត​និង​ព្រហ្ម​វិហារ​ធម៌​ដ៏​ថ្លៃ​ថា្ល​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​គោល​​បំណង​សម្តែង​នូវ​ការ​ដឹងគុណ និង​ឆ្លើយ​តប​ឲ្យ​បាន​ស័ក្តិសម​ទៅ​នឹង​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម របស់​កម្មាភិបាល យុទ្ធ​ជន និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ធ្វើ​ពលី​កម្ម​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី បូជាជីវិត ដើម្បី​ជាតិ​មាតុភូមិ ព្រម​ទាំង​​ ដើម្បី​លើកកម្ពស់​មនសិការ​សេ្ន​ហា​ជាតិ ស្មារតី​លះបង់​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ពិសេស​ក្នុង​ជួរ​យុវជន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ការពារ​បច្ចុប្បន្ន និង​អនាគត​» ។

លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​គណៈកម្មការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៧ តុលា នៅ​សាល​ប្រជុំ​សាលា​នយោបាយ​ខេត្ត ។ ពិធី​នេះ មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ អតីត​យុទ្ធ​ជន ពិការ និង​គ្រួសារ សរុប​ជិត​៤០០​នាក់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព