ផឹក​ស្រវឹងទាស់​គ្នាជាមួយ​ប្រពន្ធ​ប៉ង​ដុត​ផ្ទះ​ចោល​ ទ្រាំ​មិន​បាន​ប្រពន្ធ​​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន

ខេត្ត​កណ្តាល​​ ៖ បុរស​ម្នាក់​ត្រូវ​នគរ​បាល​ស្រុក​ស្អាង​ចាប់​ខ្លួន​ បន្ទាប់ពី​ផឹក​ស្រា​ស្រវឹង​ទាស់​គ្នា​ជាមួយ​ប្រពន្ធ​ហើយប៉ង​ដុត​ផ្ទះ​ចោល​​​ កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៧ តុលា ២០១៥ នៅ​ភូមិ​អំពិលលាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង​។

មន្ត្រី​នគរ​បាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា បុរស​ចិត្ត​ខ្លាំង​ដែល​ត្រូវសមត្ថ​កិច្ច​​ចាប់​ខ្លួន​ឈ្មោះ​ជុំ សុខុម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ជា​កសិករ​ ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ជួង ណេង អាយុ​៣២​ឆ្នាំ ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​​ក្រោយ​ពីដុត​ពូក និង​វាំង​នននៅ​ក្នុង​ផ្ទះ​ឱ្យ​ឆេះ​ម៉ដ្ឋ​។

មន្ត្រី​នគរបាល​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ជា​ប្តី​ចុង​របស់​ស្ត្រី​រង​គ្រោះ​។ មូល​ហេតុ​ដែល​ជន​សង្ស័យ​ប៉ង​ដុត​ផ្ទះ​ចោល​ដោយ​សារ​ខឹង​ប្រពន្ធយក​ទូរ​ស័ព្ទ​របស់ខ្លួន​ទៅ​Call ហើយ​ទារ​វិញ​មិន​ព្រម​ឱ្យ៕